បន្ទាប់ពី Kris Wu អតីតសមាជិក EXO ក្លាយជាជនសង្ស័យរឿងក្ដីរំលោភនិងបោកបញ្ឆោតក្មេងស្រីអនីតិជនជាង ៣០ នាក់និងប្រើប្រាស់គ្រឿងញៀន ប្រជាជនចិនមានក្ដីរីករាយព្រោះបានបង្ហាញឱ្យឃើញថាពួកតារាល្បី មានកេរ្តិ៍ឈ្មោះ មានទ្រព្យ មានអ្នកឈរពីក្រោយខ្នងមិនអាចអង្គុយលើច្បាប់និងយុត្តិធម៌បានជាបន្តទៀត ដូច្នេះទើបទាមទារឱ្យមានការស៊ើបសួររឿងក្ដីតារាស្រី Ren Jiao ដែលធ្លាក់អគារស្លាប់យ៉ាងអាថ៌កំបាំងព្រោះសង្ស័យថាមានពាក់ព័ន្ធនឹង Yang Xuwen ឬ William Yang តួ គួកជីង ពីភាពយន្ត ទេពឥន្ទ្រីសេនាក្លាហានឆ្នាំ២០១៧។
សពរបស់ Ren Jiao ត្រូវបានគេរកឃើញថាបានស្លាប់ក្នុងសភាពអាក្រាតកាយ បរិវេណអគារសណ្ឋាគារ នៅក្រុងស៊ូចូវ តាមសភាពអាចធ្លាក់ពីលើអគារសណ្ឋាគារ ដោយសារតែមូលហេតុលេងថ្នាំហួសកម្រិត ឬស្ថិតក្នុងអាការៈ Depression រហូតសម្រេចចិត្តសម្លាប់ខ្លួន។ ប៉ុន្តែរូបភាពវីដេអូមុនស្លាប់របស់តារាស្រីរូបនេះដែលត្រូវបានថតបានបង្ហាញថាកញ្ញានៅជាមួយនឹងតារាប្រុស Yang Xuwen មុននឹងតារារូបនេះជូនទៅកាន់សណ្ឋាគារនៅក្នុងរាត្រីស្លាប់បាត់បង់ជីវិតនោះ។
ទោះជា Yang Xuwen តារាសម្ដែងវ័យ២៧ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ទៅសាកសួរប៉ុន្តែព្រោះគ្មានភស្ដុតាងគ្រប់គ្រាន់ និងរកមិនឃើញមូលហេតុនៅពីក្រោយការស្លាប់របស់តារាស្រីរូបនេះទើបរឿងនេះត្រូវបិទចោលជាបណ្ដោះអាសន្នបន្សល់ត្រឹមតែការសង្ស័យរាប់ពាន់ជំពូកសម្រាប់មហាជន។
ការចាប់បញ្ជូនចូលពន្ធនាគារបុគ្គលល្បី និង មានឥទ្ធិពលមួយរូបក្នុងសិល្បៈចិន Kris Wu ពាក់ព័ន្ធរឿងក្ដីរំលោភ នឹងធ្វើឱ្យរឿងក្ដីអយុត្តិធម៌មួយចំនួនដែលកើតមានក្នុងសង្គមចិន បង្កឡើងដោយបុគ្គលមានឥទ្ធិពលនិងអំនាច នឹងមិនត្រូវបានបិទចោល បន្សល់ទុកឱ្យជនរងគ្រោះត្រូវទ្រាំឱបទុក្ខជាបន្តទៀត។
ទស្សនាវីដេអូព័ត៌មានខាងក្រោម៖