ជក់ចិត្តសម្រាប់ការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Spring Split ឫក៏ MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ដោយនៅរដូវកាលនេះ ដែលត្រៀមចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ក្នុងនោះកម្មវិធីប្រកួតសម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។
ការប្រកួត បែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs) នឹងចាប់ផ្ដើចាប់ពីថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៤។ ។
ការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីពទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕