ក្រុមជម្រើសជាតិហ្សកហ្ស៊ី បានកក់កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អឺរ៉ុប UEFA Euro 2024 ជាលើកដំបូងរបស់ខ្លួន ដែលប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះ។
នេះជាលើកដំបូងចាប់តាំងពីបង្កើតសហព័ន្ធបាល់ទាត់នៃប្រទេសហ្សកហ្ស៊ី មកដែលបានឡើងទៅជុំផ្តាច់ព្រ័ត្រនៃព្រិត្តិការណ៍ប្រចាំតំបនអឺរ៉ុប UEFA Euro ឆ្នាំ២០២៤នេះ។
Georgia are going to EURO 2024 and the scenes are I N C R E D I B L E! 🇬🇪#EURO2024 pic.twitter.com/hqr39IjRkj
— Optus Sport (@OptusSport) March 26, 2024
នេះជាក្រុមដែលបានឡើងទៅប្រកួតវគ្គជុំផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបនអឺរ៉ុប ចាប់តាំងពីបង្កើតមក៖
- ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឡើងទៅប្រកួតបានចំនួន ១៣លើក
- ក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងទៅប្រកួតបានចំនួន ១១លើក
- ក្រុមជម្រើសជាតិបារាំង, អង្គគ្លេល, ហូឡង់, សាធារណរដ្ឋឆេក, អ៊ីតាលី ឡើងទៅប្រកួតបា នចំនួន ១០លើក
- ក្រុមជម្រើសជាតិដាណឺម៉ាក ឡើងទៅប្រកួតបានចំនួន ៩លើក
- ក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅប្រកួតបានចំនួន ៨លើក
- ក្រុមជម្រើសជាតិក្រូអាត, និងបែលហ្សិក ឡើងទៅប្រកួតបានចំនួន ៦លើក
- ក្រុមជម្រើសជាតិតួកគី, ស្លូវ៉ាគី, រូម៉ានី, ស្វីស, ស៊ែប៊ី, ឡើងទៅប្រកួតបានចំនួន ៦លើក
- ក្រុមជម្រើសជាតិហុងគ្រី, ប៉ូឡូញ, ឡើងទៅប្រកួតបានចំនួន ៤លើក
- ក្រុមជម្រើសជាតិស្កុតឡេន, អូទ្រីស, អ៊ុយក្រែន ឡើងទៅប្រកួតបានចំនួន ៣លើក
- ក្រុមជម្រើសជាតិអាល់បានី ឡើងទៅប្រកួតបានចំនួន ១លើក នៅឆ្នាំ២០១៦ រីឯក្រុមជម្រើសជាតិហ្សកហ្ស៊ី ទើនឡើងនៅដំបូងនៅឆ្នាំ២០២៤ នេះ។
នេះជាក្រុមទាំង២៤ ដែលស្ថិតក្នុង៦ពូលផ្សេងគ្នា
គួរឱ្យដឹងថា ពានរង្វាន់ជើងឯកប្រចាំតំបន់អឺរ៉ុប បង្កើតឡើដំបូងនៅឆ្នាំ១៩៥៨ ពោលគឺមានអាយុកាល៦៦ឆ្នាំហើយ ហើយក្រុមដែលឈ្នះពានរង្វាន់ប្រវត្តិសាស្រ្តរបស់អឺរ៉ុប នេះច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ៣លើកដូចគ្នា ក្នុងនោះក្រុមអាល្លឺម៉ង់ ឈ្នះនៅឆ្នាំ១៩៧២,១៩៨០, និង១៩៩៦ រីឯក្រុមអេស្ប៉ាញ ឈ្នះនៅឆ្នាំ១៩៦៤, ២០០៨, និង២០១២។
សូមជម្រាបថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អឺរ៉ុប UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ុង ជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៤ មិថុនា ដល់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៤ មាន២៤ក្រុមចូលរូមប្រកួត។៕