បន្ទាប់ពីការប្រកួតដ៏ភ្ញាក់ផ្អើល បញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតកីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គ Regular Season រូចមក នៅថ្ងៃសៅរ៍-អាទិត្យនេះការប្រកួតសប្ដាហ៍ទី២ នឹងបន្តចាប់ផ្ដើម។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145027/%E1%9E%8A%E1%9E%84%E1%9E%8A%E1%9E%84%E1%9E%B6-1024x683-1.jpg)
ចាំមើលក្រុមដែលលេខធ្លោ Duck Rice Esport និង D-Roar Esports នៅតែបន្ដការឈ្នះរបស់ខ្លួនបានទៀតដែលឫទេ? ក្រុម CFU Gaming នឹងជួបសងសឹកជាមួយ See You Soon ផងដែរ។ ខណៈដែលFlash KH , Team Max , Team SV និង PRO Esports Cambodia ត្រូវការពិន្ទុជាខ្លាំង។
នេះជាតារាងការប្រកួត MPL KH S6 សប្ដាហ៍ទី២៖
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145025/434192399_396206293174271_5487917790347154453_n.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145026/434186299_396206269840940_2608954013386140587_n-1024x1024.jpg)
បញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតកីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ឃើញថា Duck Rice Esport បានបង្ហាញភាពអស្ចារ្យយ៉ាងច្រើន ក្នុងនាមជាក្រុមដែលបានឡើងមកប្រកួតលើកដំបូងនៅរដូវកាលនេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/03/27145025/45gfh.jpg)
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)