ក្រុមបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើគ្នាជាមួយក្រុមមជ្ឍមណ្ឌលកងយោធពលខេមរភូមិន្ទ (ទ័ព) ដោយលទ្ធផល១ទល់១ នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ លើទីលានកីឡដ្ឋាន Smart RSN Stadium ប្រចាំសប្ដាហ៍ទី៦ (ប្រកួតបង្គ្រប់សប្ដាហ៍ដែលលើកពេលកន្លងមក) នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។
កីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន បានរកគ្រាប់បាល់នាំមុខនៅនាទីទី៨ ហើយកីឡាករ ណារ៉ុង កក្កដា របស់ទ័ព បានតាមស្មើវិញនៅនាទី១១។ ការប្រកួតដែលដឹកនាំដោយលោកអាជ្ញាកណ្ដាល ជី សាមឌី នេះបានបន្តលទ្ធផលស្មើគ្នារហូតដល់ចប់ការប្រកួត។
សម្រាប់ការប្រកួតបន្ទាប់ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមសូលទីឡូអង្គរ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ៣:០៣នាទីរសៀលថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ លើទីលានកីឡដ្ឋាន SRU Stadium ក្នុងខេត្តសៀមរាប៕