ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី ឡើងទៅឈរកំពូលតារាង នៃពានរង្វាន់បាល់ទះផ្នែកបុរស FIVB Volleyball Men’s Nations League 2024 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ៦ និងចាញ់១ មាន១៨ពិន្ទុ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/09182339/img_0438-1024x683.webp)
តារាងចំណាត់ថ្នាក់ FIVB Volleyball Men’s Nations League 2024 បណ្តោះអាសន្ន៖
- អ៊ីតាលី ៧ប្រកួត ឈ្នះ៦ ចាញ់១ មាន១៨ពិន្ទុ
- ប៉ូឡូញ ៨ប្រកួត ឈ្នះ៦ ចាញ់២ មាន១៨ពិន្ទុ
- ជប៉ុន ៨ប្រកួត ឈ្នះ៦ ចាញ់២ មាន១៦ពិន្ទុ
- ស្លូវេនី ៧ប្រកួត ឈ្នះ៦ មាន១ ១៥ពិន្ទុ
- ប្រេស៊ីល ៨ប្រកួត ឈ្នះ៥ ចាញ់៣ មាន១៦ពិន្ទុ
- កាណាដា ៧ប្រកួត ឈ្នះ៥ ចាញ់២ មាន១៥ពិន្ទុ
- បារាំង ៧ប្រកួត ឈ្នះ៤ ចាញ់៣ មាន១៣ពិន្ទុ
- គុយបា ៨ប្រកួត ឈ្នះ៤ ចាញ់៤ មាន១២ពិន្ទុ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/09182338/download-1024x631.webp)
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/09182443/wda4n15takd1yclomtll-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)