ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ វិសាខា ជាក្រុមដែលមិនទាន់បរាជ័យសោះនៅក្នុងការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤ គិតត្រឹមសប្ដាហ៍ទី៤។
![](https://cdn.troryorng.com/wp-content/uploads/2024/06/11104443/%E1%9F%A5%E1%9E%8F%E1%9E%9A%E1%9F%81%E1%9E%84%E1%9E%8F%E1%9E%B9%E1%9E%99-1024x683.jpg)
ដោយឆ្លងកាត់ ៤ប្រកួតកន្លងមក យុវជនអាយុក្រោម១៦ឆ្នាំ វិសាខា ឈ្នះទាំង៤ប្រកួត ស៊ុតបញ្ចូលទីបាន ២២ក្រាប់ របូត ៥គ្រាប់ មាន ១២ពិន្ទុ។
លទ្ធផល ៤ប្រកួតកន្លងមករបស់ U16 វិសាខា មាន៖
- ថ្ងៃទី១៩ ឧសភា៖ វិសាខា ១៤-០ ភ្នំពេញក្រោន នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
- ថ្ងៃទី២៦ ឧសភា៖ សៀមរាបយូណាយធីត ១-២ វិសាខា កីឡដ្ឋានហនុមាន
- ថ្ងៃទី២ មិថុនា៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
- ថ្ងៃទី៩ មិថុនា៖ Tiffy Army FC ១-២ វិសាខា នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
![](https://cdn.troryorng.com/wp-content/uploads/2024/06/11104656/%E1%9E%90%E1%9E%84%E1%9E%8A%E1%9E%90%E1%9E%A0%E1%9E%8A-1024x1024.jpg)
តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៤៖
១. វិសាខា មាន ១២ពិន្ទុ
២. ក្លិបសៀមរាប យូណាយធីត មាន ៩ពិន្ទុ
៣. ISI ដង្កោសែនជ័យ មាន ៧ពិន្ទុ
៤. ព្រះខ័នរាជស្វាយរៀង មាន ៧ពិន្ទុ
៥. សមាគមកីឡាបាល់ទាត់ខេមរភូមិ មាន ៧ពិន្ទុ
៦. បឹងកេត មាន ៤ពិន្ទុ
៧. ភ្នំពេញក្រោន មាន ៤ពិន្ទុ
៨. សាលាតម្រង់ទិសរាជធានីភ្នំពេញអាយុ១៥ឆ្នាំ មាន ៣ពិន្ទុ
៩. យុវជនណាហ្គាវើលដ៍ អង្គរថាយហ្គឺរ មាន ០ពិន្ទុ
តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/11104708/%E1%9E%8A%E1%9E%84%E1%9E%9F%E1%9E%84-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)