សិល្បៈជាតិ៖ ថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាសម្ដែង នី មុនីនាថ ដែលជានាថការីរបាំបុរាណខ្មែរ យល់ព្រមបើកបង្រៀនរបាំបុរាណខ្មែរបង្ហាត់ដល់កុលធីតាខ្មែរគ្រប់រូប ដែលបានទទូចសុំចង់ក្រេបចំណេះដឹងផ្នែករបាំខ្មែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/18123609/photo_2024-06-18_11-40-25-682x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/18123605/photo_2024-06-18_11-40-26-682x1024.jpg)
ជាការឆ្លើយតប តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកថា «ជំរាបសួរ បងប្អូនទាំងអស់គ្នា អំពីការស្នើសុំឲ្យមានការបើកថ្នាក់របាំបុរាណខ្មែរនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ ឥឡូវនេះនាងខ្ញុំ នី មុនីនាថ ដែលជានាថការី និង បង្រៀនរបាំបុរាណខ្មែរនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ ចាប់ពីម៉ោង 2រសៀលទៅ។ ដូច្នេះអ្នកទាំងអស់គ្នា អាចអញ្ជើញមកចុះឈ្មោះចូលរៀនបាន 017326666 (telegram) »។
![](https://cdn.troryorng.com/wp-content/uploads/2024/06/18123602/photo_2024-06-18_11-40-26-2-682x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/18123554/photo_2024-06-18_11-40-25-2.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/18123557/photo_2024-06-18_11-40-26-3-682x1024.jpg)
គួររំលឹកដែរថា កញ្ញា នី មុនីនាថ ត្រូវបានមហាជនឱ្យឈ្មោះថា «តារាទឹកភ្នែក» កញ្ញាធ្លាប់ជាអតីតសិស្សសាលាភូមិវិចិត្រសិល្បៈផ្នែករបាំ និងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២។ ហើយក្រោយមកក៏វិឌ្ឍន៍ខ្លួនជាតារាសម្ដែង បានគ្រងតំណែងជាតួឯកដំបូងក្នុងរឿង «រាជនីដួងចិត្ត» ក្នុងស្ថានីទូរទស្សន៍ CTN បន្ទាប់មករឿង «សន្យាស្នេហ៍» និងរឿងល្បីៗជាច្រើនស្នាដៃទៀត៕
ដើម្បីឱ្យកាន់តែជាក់ច្បាស់នឹងលម្អិតអំពីព័ត៌មានការសិក្សាថ្នាក់ពិសេសមួយនេះបន្ថែមទៀត តារាសម្ដែង នី មុនីនាថ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានត្រយងយ៉ាងដូច្នេះ៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)