ទីបំផុតក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ រកបានជ័យជម្នះជាលើកដំបូង នៃពានរង្វាន់បាល់ទះពិភពលោកផ្នែកបុរស FIVB Volleyball Men’s Nations League 2024 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ១ ចាញ់ទាំង៨ មាន៤ពិន្ទុ បន្តឈរបាតតារាងលេខ១៦ដដែល។
៩ប្រកួតរបស់ក្រុមបាល់ទះបុរសអ៊ីរ៉ង់ មានដូចខាងក្រោម៖
ប្រកួតទី១៖ អ៊ីរ៉ង់ ១-៣ ស៊ែប៊ី (25–27, 25–17, 19–25, 18–25)
ប្រកួតទី២៖ អ៊ីរ៉ង់ ០-៣ អ៊ីតាលី (19–25, 18–25, 11–25)
ប្រកួតទី៣៖ គុយបា ៣-១ អ៊ីរ៉ង់ (25–20, 14–25, 25–21, 25–21 )
ប្រកួតទី៤៖ អ៊ីរ៉ង់ ២-៣ អាហ្សង់ទីន (25–23, 29–31, 25–20, 20–25, 13–15)
ប្រកួតទី៥៖ អ៊ីរ៉ង់ ០-៣ ជប៉ុន (23–25, 22–25, 17–25)
ប្រកួតទី៦៖ អ៊ីរ៉ង់ ១-៣ ប្រេស៊ីល (19–25, 25–22, 16–25 , 23–25)
ប្រកួតទី៧៖ ប៊ុលហ្គារី ៣-២ អ៊ីរ៉ង់ (20–25, 25–22, 25–23 , 20–25, 15–11)
ប្រកួតទី៨៖ តួកគី ៣-១ អ៊ីរ៉ង់ (22–25, 25–23, 25–23, 27–25)
ប្រកួតទី៩៖ អ៊ីរ៉ង់ ៣-២ សហរដ្ឋអាមេរិក (26–28, 25–23, 25–18, 26–28, 15–13)។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕