ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤ បានបញ្ជូនជនជាតិចិន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់។
![](https://cdn.troryorng.com/wp-content/uploads/2024/06/21133931/217-1-1024x576.jpg)
ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅមុខផ្សារចិន ផ្លូវក្រសួងការបរទេស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់មនុស្សដាក់ចូលក្នុងរថយន្ត ដើម្បីបង្ខាំងជំរិតទារប្រាក់។
ជនសង្ស័យ១.ឈ្មោះ YE SHIJING អាយុ៤៦ឆ្នាំ ជាថៅកែបនល្បែង ស្នាក់នៅរាជធានីភ្នំពេញ ២.ឈ្មោះ ZHENG GANG អាយុ៤០ឆ្នាំ ស្នាក់នៅក្រុងព្រះសីហនុ ជាអ្នកបើកតាក់ស៊ីនិង៣.ឈ្មោះ WANG MA JUN អាយុ៣៩ឆ្នាំ ស្នាក់នៅប្រទេសចិន ជាអ្នកទេសចរណ៍ ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/21133942/218-1-1024x576.jpg)
សមត្ថកិច្ច បានដកហូតរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-8482៕
អត្ថបទ៖ចតុមុខ
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)