ក្រុមបាល់ទះជម្រើសជាតិជប៉ុន បានយកឈ្នះហូឡង់ ក្នុងលទ្ធផល ៣សិតទល់នឹង០ (18–25, 19–25, 20–25) កាលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់បាល់ទះផ្នែកបុរស FIVB Volleyball Men’s Nations League 2024 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/22003451/448889338_901891211986136_7874083077724994830_n-1024x683.jpg)
តារាងចំណាត់ថ្នាក់ FIVB Volleyball Men’s Nations League 2024 បណ្តោះអាសន្ន៖
![](https://cdn.troryorng.com/wp-content/uploads/2024/06/22003231/%E1%9F%A1-7.png)
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/22003444/448803951_122182795742023784_2128713447875828715_n-1024x577.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)