ក្រុមបាល់ទះនារីជប៉ុន រកបានមេដាយជាលើកដំបូង ក្នុងការចូលរួមប្រកួតប្រជែងចំនួន ៦លើ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីកម្រិតពិពភលោក FIVB Volleyball Women’s Nations League សម្រាប់ឆ្នាំ២០២៤នេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24140752/refgs-1.jpg)
បើទោះជាបរាជ័យក្រោមថ្វីដៃរបស់ក្រុមនារីអ៊ីតាលី ក៏ពិតមែននេះសម្រាប់ក្រុមបាល់ទះនារីជប៉ុន គឺជាជោជ័យថ្មីមួយក្នុងប្រវត្តិសាស្ត្រចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់កម្រិតពិភពលោមមួយនេះ។ ដោយនៅឆ្នាំដំបូង ២០១៨ ជប៉ុន ទទួលបានត្រឹមចំណាត់ថ្នាក់លេខ១០ ប៉ុណ្ណោះ នៅឆ្នាំបន្ទាប់ ២០១៩ ជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ ៩។
ដោយឡែកសម្រាប់នៅឆ្នាំ២០២០ ព្រឹត្តិការណ៍នេះត្រូវបានរំសាយដោយសារវិបាត់កូវីដ លុះដល់ឆ្នាំ២០២១ ជប៉ុនបន្តសាងកណត់ត្រាថ្មីទទួលបានចំណាត់ថ្នាក់៤ ខណ:នៅឆ្នាំ២០២២ និង ២០២៣ ជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ៧ និងនៅឆ្នាំ២០២៤ នេះជប៉ុន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែត្រូវបានបរាជ័យក្រោយថ្វីដៃរបស់អ៊ីតាលី បានត្រឹមចំណាត់ថ្នាក់ជើងឯករង (មេដាយប្រាក់)។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24140308/%E1%9E%90%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%9A%E1%9F%81%E1%9E%8A%E1%9E%90-1024x576.jpeg)
ក្រុមបាល់ទះនារីអ៊ីតាលី គ្រងជើងឯក នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីកម្រិតពិពភលោកក្រោយយកឈ្នះលើកក្រុមបាល់ទះនារីជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣សិតទល់និង១ (17–25, 17–25, 25–21, 20–25)។
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះកម្រិតពីភពលោកFIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ដែលប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24140904/nmnmnmnm-1024x576.jpg)
ក្នុងមានក្រុមមកពី ១៦ប្រទេសចូលរួម ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋដូមីនីកែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។
ចំណាត់ថ្នាក់ ក្នុងនោះរួមមាន៖
ក្រុមជើងឯក៖ ក្រុមបាល់ទះនារីអ៊ីតាលី
ក្រុមជើងឯករង៖ ក្រុមបាល់ទះនារីជប៉ុន
ចំណត់ថ្នាក់លេខ៣៖ ក្រុមបាល់ទះនារីប៉ូឡូញ
ចំណត់ថ្នាក់លេខ៤៖ ក្រុមបាល់ទះនារីប្រេស៊ីល
ចំណត់ថ្នាក់លេខ៥៖ ក្រុមបាល់ទះនារីចិន
ចំណត់ថ្នាក់លេខ៦៖ ក្រុមបាល់ទះនារីតួកគី
ចំណត់ថ្នាក់លេខ៧៖ ក្រុមបាល់ទះនារីអាមេរិក
ចំណត់ថ្នាក់លេខ៨៖ ក្រុមបាល់ទះនារីថៃ
ចំណត់ថ្នាក់លេខ៩៖ ក្រុមបាល់ទះនារី ហូឡង់
ចំណត់ថ្នាក់លេខ១០៖ ក្រុមបាល់ទះនារី កាណាដា
ចំណត់ថ្នាក់លេខ១១៖ ក្រុមបាល់ទះនារី សាធារណរដ្ឋដូមីនីកែន
ចំណត់ថ្នាក់លេខ១២៖ ក្រុមបាល់ទះនារី ស៊ែប៊ី
ចំណត់ថ្នាក់លេខ១៣៖ ក្រុមបាល់ទះនារី អាល្លឺម៉ង
ចំណត់ថ្នាក់លេខ១៤៖ ក្រុមបាល់ទះនារី បារាំង
ចំណត់ថ្នាក់លេខ១៥៖ ក្រុមបាល់ទះនារី កូរ៉េខាងត្បូង
ចំណត់ថ្នាក់លេខ១៦៖ ក្រុមបាល់ទះនារី ប៊ុលហ្គារី
ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/24140505/54fggg6666-1024x682.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)