ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ វិសាខា បន្តឈរកំពូលតារាង នៅសប្ដាហ៍ទី៦ ក្រោយប្រកួតយឈ្នះលើក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់ណាហ្គាវើលដ៍ ក្នុងលទ្ធផល ៥ទល់និង០ ក្នុងការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/06/24142653/cvsdgs-1024x1024.jpg)
យុវជនអាយុក្រោម១៩ឆ្នាំ វិសាខា បន្តធ្វើបានយ៉ាងល្អដោយឆ្លងកាត់ ៦ប្រកួតកន្លងមក ឈ្នះ ៥ប្រកួត ចាញ់ ១ប្រកួត ស៊ុតបញ្ចូលទីបាន ១៥គ្រាប់ មាន ១៥ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៦៖
![](https://cdn.troryorng.com/wp-content/uploads/2024/06/24142317/6fd-1024x1024.jpg)
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥៖
![](https://cdn.troryorng.com/wp-content/uploads/2024/06/24142335/55555.jpg)
លទ្ធផលប្រកួត នៅសប្ដាហ៍ទី៦៖
![](https://cdn.troryorng.com/wp-content/uploads/2024/06/24142306/%E1%9F%A5%E1%9F%A6%E1%9F%A6%E1%9F%A6%E1%9F%A6-1024x1024.jpg)
តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/24142624/werfd-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)