សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ២រូបបានបង្ហាញអារម្មណ៍សប្បាយ និងរំភើបនៅពេលបានជាប់ឈ្មោះតំណាងជាតិ ចេញទៅប្រកួតលើកឆាកអន្តរជាតិ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25092952/%E1%9E%A0%E1%9E%A0%E1%9E%A0%E1%9E%A0%E1%9E%A0-1024x683.jpg)
ខណ:រូបគេបានបង្ហាញការតាំងចិតថានឹងយកជម្នះលើក្រុមវៀតណាមឪ្យបាន ដើម្បីដណ្ដើមកៅជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូនេស៊ី។
ដើម្បីជ្រាប់កាន់តែច្បាស់សូមទស្សនាកិច្ចសម្ភាសន៍ជាមួយកីឡា U20កម្ពុជា ទាំង២រូបខាងក្រោម៖
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បានចាកចេញពីកម្ពុជា ទៅប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិ U20 វៀតណាម នឹងដណ្ដើកៅអីជុំផ្ដាច់ព្រ័ត្រ លើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។
ការប្រកួតនេះគឺដើម្បីប្រជែងកៅអីរការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25093023/%E1%9E%94%E1%9E%9C%E1%9E%93%E1%9E%9C%E1%9E%98%E1%9E%9C-1024x683.jpg)
ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់អាស៊ីកណ្តាល)។
គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/25093028/%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%A0%E1%9E%90-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)