សិល្បៈជាតិ៖ តាមរយៈរូបភាពជាច្រើនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះគឺស្ដែងឱ្យឃើញថា ឈុតមន្រ្តីថ្នាក់កំពូលសម័យកណ្តាលក្នុងសង្គមខ្មែរដែលរចនាម៉ូដកន្ទុយហង្សត្រួតលើលំផក និង មានរំលេចរំញ័រផ្កាអមដោយសិល្បៈក្បាច់ខ្មែរដំឡើងយ៉ាងប្រណិតនោះ គឺគ្រងបង្ហាញដោយ តារាបង្ហាញម៉ូដ ខេង ម៉េងហួត។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141719/448669010_484321040769307_7863108014682799062_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141714/448644884_484321144102630_1492310639107199823_n-683x1024.jpg)
តាមការរៀបរាប់លម្អិតអំពីឈុតមួយនេះបានឱ្យដឹងថា ឈុតនេះគឺធ្វើឡើងពីការបញ្ចូលគ្នានៃបេតិកភណ្ឌ និងសំលៀកបំពាក់បែបបុរាណបង្ហាញពីភាពអស្ចារ្យមិនចេះចប់នៅក្នុងសម្លៀកបំពាក់ «បរមងារជាសម្ដេចឬក៏ជាអ្នកអង្គម្ចាស់» ដែលរចនាដោយ De PAGE Studio ។
ចំណុចសំខាន់មួយទៀតនោះ សម្លៀកបំពាក់នេះគឺមានអាវស្បៃផាយ២ជាន់ អាវកត្រង់ តកែងដៃ និងបានប្រើប្រាស់សំពត់ហូរដែលតុបតែងដោយគំនូរខ្មែរដ៏ប្រទាក់ក្រឡាគ្នាដែលរំឮកដល់កេរដំណែលវប្បធម៌របស់បុព្វបុរសខ្មែរ។ ឈុតនជត្រូវបានគេស្គាល់ថា ជាសម្លៀកបំពាក់ព្រះរាជទ្រព្យ ច្នៃឡើងមិនត្រឹមតែផ្ដោតលើក្បួនខ្នាតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកនៃលើកកំពស់ភាពឆើតឆាយក្នុងសិល្បៈសហសម័យថែមទៀតផង។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141638/448662027_484321194102625_8730167128797370871_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141645/448591323_484321204102624_2556233665058471855_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141653/448751131_484321070769304_4684792773016583065_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141659/448590578_484321110769300_399124252987834346_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141704/448588356_484321170769294_7467002529705658362_n-683x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25141709/448658429_484321250769286_5377560200054666969_n-683x1024.jpg)
សូមជម្រាបថា តាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតនេះ អ្នកច្នៃម៉ូដ សូឃូល និងតារាបង្ហាញម៉ូដ ខេង ម៉េងហួត រំពឹងថា វានឹងក្លាយជារួមចំណែកជ្រុងមួយតូចដែលអាចលើកតំលៃនៃសិល្បៈខ្មែរ ដែលគ្រប់គ្នាដឹងហើយថា សិល្បៈខ្មែរគឺមានមូលដ្ឋាន និងទម្រងសិល្បៈបង្កើតច្រើនខ្លាំងណាស់៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)