សិល្បៈជាតិ៖ តាមការផ្ដល់ដំណឹងពីអ្នកគ្រូ ប៉ុល ពិសី ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូបបានឱ្យដឹងថា ព័ត៌មានបឋមដែលទទួលបាននាពេលនេះ គឺគរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត។
![](https://cdn.troryorng.com/wp-content/uploads/2024/06/26092810/165675476_301142694738445_4317302802130357117_n-1024x575.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/26092646/449148879_2500304263511932_626184827150408167_n-768x1024.jpg)
អ្នកគ្រូ ប៉ុល ពិសី បានបង្ហោះជាសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «គរុវិជ្ជាចារ្យកវី វ៉ែន សុន ចូលបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតហើយកាលពីថ្ងៃអង្គារទី២៥ មិថុនា ២០២៤ ម្សិលមិញនេះ។ ព័ត៌មានបឋមដែលទទួលបានគឺ ដាច់សរសៃឈាមខួរក្បាល មិនទាន់ដឹងខ្លួនទេ។ ប្រណម្យបន់ស្រន់សុំគរុវិជ្ជាចារ្យឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះ ។ »
គួររំលឹកថា គរុវិជ្ជាចារ្យកវី វ៉ែន សុន កាលពី ២ឆ្នាំមុន លោកធ្លាប់វះកាត់ពោះវៀនដុះខ្នែង ហើយក៏ធ្លាក់ខ្លួនឈឺធ្ងន់ ព្រមទាំងខ្សោយការចងចាំ សព្វថ្ងៃលោកមានវ័យ ៨៥ ឆ្នាំហើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/26092806/10649027_1532391246972880_2179519496714642703_o-768x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/26092813/165705269_301144958071552_8837954428389015350_n-532x1024.jpg)
គរុវិជ្ជាចារ្យកវី វ៉ែន សុន លោកជាសាស្ត្រាចារ្យមួយរូបផ្នែកនិពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ និងបណ្ដុះបណ្ដាលនៅសមាគមអ្នកនិពន្ធខ្មែរ លោកមានបង្កើតស្នាដៃជាច្រើនទៀតដែលបន្សល់ទុកដូចជា កំណាព្យអប់រំ ប្រលោមលោក រឿងខ្លីអមដោយរូបភាពសម្រាប់កុមារ ហើយលោកធ្លាប់បាននិពន្ធបទភ្លេង និងទំនុកច្រៀងឱ្យផលិតកម្មល្បីៗផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)