ក្រុមកីឡាការិនីកីឡាអេឡិចត្រូចនិចកម្ពុជា Angkor Warriors ដែលតំណាងដោយក្រុម CFU Serendipity បានកក់កៅអីទៅប្រកួតជើងឯកពិភពលោកកីឡា Esports ទីក្រុងយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយពីបានយកឈ្នះទៅ ក្រុមកីឡាអេឡិចត្រូចនិចហ្វីលីពីនក្នុងលទ្ធផល ២ទល់នឹង១។
![](https://cdn.troryorng.com/wp-content/uploads/2024/06/26113244/546fdgd-1024x1024.jpg)
ក្នុងការប្រកួតវគ្គជម្រុះ Group Stage ក្រុម CFU Serendipity ស្ថិតនៅក្នុងពូល B ជាមួយឥណ្ឌូនេស៊ី ឡាវ និងប្រ៊ុយណេ ដោយធ្វើបានយ៉ាងល្អដោយបានយកឈ្នះ ឡាវ ២-០ និងបន្តយកឈ្នះប្រ៊ុណេ ២-0 និងចាញ់ ឥណ្ឌូនេស៊ី ២-០ ឈរលេខ ២ក្នុងពូល។ នៅក្នុងវគ្គ Semi Final ក្រុម Angkor Warriors បានយកឈ្នះ ក្រុមតំណាងម៉ាឡេស៊ី ២-១ កក់កៅអីទៅប្រកួតនៅទីក្រុងយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
រំលឹកថា ក្រុម CFU Serendipity តំណាងឲ្យកម្ពុជា ក្នុងនាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) ទៅចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតកីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា Mobile Legend: Bang Bang នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
![](https://cdn.troryorng.com/wp-content/uploads/2024/06/26113311/435gds-1024x1024.jpg)
គួរដឹងថា សម្រាប់ប្រាក់រង្វាន់ជើងឯកពិភពលោកនេះ បានកើនឡើង ១០ដងចាប់តាំងពីការចាប់ផ្ដើមដំបូងនៅឆ្នាំ២០២១ ហើយនឹងបន្តកើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ សម្រាប់ការប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោកនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រាក់រង្វាន់ សម្រាប់ វិញ្ញាសា Mobile Legend: Bang Bang ផ្នែកនារី ដែលប្រកួតនៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មាន៖
![](https://cdn.troryorng.com/wp-content/uploads/2024/06/26113321/%E1%9E%8F%E1%9E%99%E1%9E%8F%E1%9E%BB.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)