ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះរកឃើញប្រទេសទាំង១៦ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/27091911/449311837_1016766499815745_5990189917469818127_n-1024x1024.jpg)
វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 រួមមានដូចជា៖
- ២៩ មិថុនា ស្វីស vs អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
- ២៩ មិថុនា អាល្លឺម៉ង់ vs ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion
- ៣០ មិថុនា អង់គ្លេស vs ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
- ៣០ មិថុនា អេស្ប៉ាញ vs ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
- ១ កក្កដា បារាំង vs បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
- ១ កក្កដា ព័រទុយហ្គាល់ vs ស្លូវេនី នៅកីឡដ្ឋាន Waldstadion
- ២ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena
- ២ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena។
![](https://cdn.troryorng.com/wp-content/uploads/2024/06/27091946/445544891_1016690376490024_4035534534518572588_n-1024x1024.jpg)
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕
![](https://cdn.troryorng.com/wp-content/uploads/2024/06/27091954/449276825_1016708763154852_8031261223948523386_n-819x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/27092033/449161400_1016588709833524_7668698581419805113_n-819x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/27092040/449158923_1016583446500717_6011324430305802340_n-819x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)