ក្រុមបាល់ទះបុរសជប៉ុន នឹងត្រូវជួបបារាំង ដើម្បីដណ្ដើមជើងឯក នៃពានរង្វាន់បាល់ទះផ្នែកបុរសកម្រិពិភពលោក 2024 FIVB Volleyball Men’s Nations League។
ក្រោយប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជប៉ុន បានយកឈ្នះស្លូវេនី ខណ:បារាំង យកឈ្នះប៉ូឡូញ។ លទ្ធផលមានដូចខាងក្រោម៖
- ប៉ូឡូញ ប៉ះ បារាំង (25–22 22–25 23–25 25–20 16–18)
- ស្លូវេនី ប៉ះ ជប៉ុន (21–25 25–27 29–31)
ដូចនេះ ក្រុមដែលឈ្នះ ជប៉ុន និងបារាំង នឹងត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៣០ ឈានចូលថ្ងៃទី១ កក្កដា ២០២៤នេះ។ ខណ:ការប្រកួតដណ្ដើចំណាត់ថ្នាក់លេខ៣ រវាងស្លូវេនី និងប៉ូឡូញ។ កម្មវិធីប្រកួតរួមមាន៖
- ដណ្ដើមលេខ៣៖ ស្លូវេនី ប៉ះ ប៉ូឡូញ វេលាម៉ោង ១០:០០យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
- ដណ្ដើមជើងឯក៖ ជប៉ុន ប៉ះ បារាំង វេលាម៉ោង ១:០០ រំលងអធ្រាត្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤
ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣០ មិថុនា ២០២៤ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើឡើងនៅប្រទេសប៉ូឡូញ។
សម្រាប់ចំណាត់ថ្នាក់ក្រុមលេខ៥ ដល់លេខ១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មាន៖
៥. អ៊ីតាលី
៥. កាណាដា
៧. ប្រេស៊ីល
៨. អាហ្សង់ទីន
៩. គុយបា
១០. ស៊ែប៊ី
១១. អាល្លឺម៉ង់
១២. សហរដ្ឋអាមេរិក
១៣. ហុល្លង់
១៤. ប៊ុលហ្គារី
១៥. អ៊ីរ៉ង់
១៦. តួកគី
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕