ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯកបាល់ទះផ្នែកបុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League ក្រោយឈ្នះជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (23–25, 25–18, 23–25, 23–25) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/07/01093253/449700217_122186510654017986_2645723178863038068_n-1024x1024.jpg)
ស្របពេលក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះស្លូវេនី ក្នុងលទ្ធផល ៣សិតទល់នឹង០ (24–26, 16–25, 17–25)។
ពានឯកត្តជនបាល់ទះកម្រិតពិភពលោក FIVB Volleyball Men’s Nations League 2024៖
- Best middle blocker/អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Nicolas Le Goff របស់់បារាំង និង Jakub Kochanowski របស់ប៉ូឡូញ
- Best setter/អ្នកលើកបាល់ល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង
- Best Spiker/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Jean Patry របស់បារំាង
- The Most Valuenle Player/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង
- Best outside spikers Yūki Ishikawa របស់ជប៉ុន និង Tomasz Fornal របស់ប៉ូឡូញ
- Best libero/អ្នកការពារល្អជាងគេ Tomohiro Yamamoto របស់ជប៉ុន។
![](https://cdn.troryorng.com/wp-content/uploads/2024/07/01093302/449305530_503535442344973_2081693716946858359_n-1024x577.jpg)
គួរដឹងថាពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី១ កក្កដា ២០២៤ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើឡើងនៅប្រទេសប៉ូឡូញ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ ខណ:ឆ្នាំ២០២៤ បានទៅលើបារាំង៕
![](https://cdn.troryorng.com/wp-content/uploads/2024/07/01093308/449360991_1604585680328507_3612649899401470079_n-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)