តួឯកស្រីពីភាពយន្តកំពុងតែមានការនិយមគាំទ្រខ្លាំងលើ Netflix រឿង «Squid Game» ដែលមានឈ្មោះថា Jung Ho Yeon បានក្លាយជាតារាសម្ដែងស្រីកូរ៉េលំដាប់ទីពីរដែលមានចំនួន Follower នៅលើ Instagram ច្រើនលំដាប់លេខពីរ វ៉ាដាច់ តួឯកស្រីល្បីឈ្មោះសំណព្វចិត្តអ្នកគាំទ្រកម្ពុជា ហាន់ ជីអ៊ុន។
Actress Jung Ho Yeon‘s Instagram is continually on the rise. គណនីរបស់តារាបង្ហាញម៉ូដល្បីតែបច្ចុប្បន្នបានបោះជំហានជាតារាសម្ដែងបានបន្តហក់ឡើងខ្ពស់ជាបន្តបន្ទាប់ក្រោយភាពយន្តភាគរបស់ Netflix រឿង «Squid Game» បានក្លាយជាប្រធានបទកំពុងតែល្បីល្បាញនិងមានការជជែកខ្លាំងលើបណ្ដាញសង្គម។
គណនី Jung Ho Yeon ដែលមានចំនួន Follower រាប់សិបម៉ឺននាក់បន្ត follow រាល់ថ្ងៃមកដល់ពេលនេះបានកើនឡើងរហូតដល់ខ្ទង់រាប់សិបលាន follower ហើយ គិតត្រឹមថ្ងៃទី៣ កន្លងទៅគណនីរបស់តារាស្រីរូបនេះបានវ៉ាដាច់រាជិនីតារាសម្ដែងរូបស្រស់របស់កូរ៉េ Song Hye Kyo ហៅ ហាន់ ជីអ៊ុន រួចរាល់ហើយ។
យោងតាមរបាយការណ៍ គណនី Jung Ho Yeon បានហក់ឡើងពីចំនួនត្រឹម 40ម៉ឺន follower មកដល់១០លាន follower ត្រឹមរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ ដែលចំនួននេះស្មើនឹងការកើនឡើង២០ដង។ Jong Ho Yeon បានក្លាយជាតារាសម្ដែងស្រីទីពីររបស់កូរ៉េដែលមានចំនួន follower ច្រើនលំដាប់លេខពីររបស់កូរ៉េជាមួយនឹងចំនួន follower ជាង១២លានគណនី។
សម្រាប់តារាកូរ៉េលេខមួយដែលមានចំនួន follower ច្រើនគឺ Lee Sung Kyung លេខពីរ Jung Ho Yeon និងលេខ៣ គឺ Song Hye Kyo៕