![](https://troryorng.com/wp-content/uploads/2021/10/ភ្នំពេញក្រោន-1024x683.jpg)
បើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2021) បានបញ្ជាក់ថានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបរួមជាមួយសប្បុរសជនជាច្រើនរូបបានអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួន ១៤៣ គ្រួសារដែលកំពុងរស់នៅក្នុងសហគមន៍ក្រីក្ររបស់អង្គការផ្កាយសមុទ្រ (ISF Cambodia)។
ប្រភពបន្ថែមថាការផ្តល់ជូននេះនឹងធ្វើឡើងសម្រាប់រយៈពេល ៣ខែដើម្បីជួយសម្រាលការលំបាករបស់ សហគមន៍ក្រីក្ររបស់អង្គការផ្កាយសមុទ្រ នាអំឡុងពេលរាតត្បាតនៃកូវីដ-១៩បន្ថែមពីលើការផ្តល់ចំណូលតាមរយៈការជួយទិញម៉ាស់ភ្នំពេញក្រោន ដែលបានកាត់ដេរដោយក្រុមស្ត្រីនៃសហគមន៍នេះ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមជាមួយក្លិបក្នុងនោះរួមមាន ក្រុមហ៊ុន Smart Axiata មូលនិធិ Ueli Hofer Forderverein ដែលស្ថិតនៅប្រទេសស្វីស ព្រមទាំងក្រុម LP8 និង LP12 ផងដែរ៕
![](https://troryorng.com/wp-content/uploads/2021/10/ភ្នំពេញក្រោន-1-1024x683.jpg)
![](https://troryorng.com/wp-content/uploads/2021/10/ភ្នំពេញក្រោន-3-1024x682.jpg)
![](https://troryorng.com/wp-content/uploads/2021/10/ភ្នំពេញក្រោន-2-1024x683.jpg)
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)