ទីបំផុតពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី 2021 AFC Champions League បានរកឃើញក្រុមដណ្តើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយក្នុងនោះក្រុម Al-Hilal របស់អារ៉ាប់ប៊ីសាអូឌីត ប៉ះក្រុម Pohang Steelers របស់កូរ៉េខាងត្បូង។
លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ តុលា ឆ្នាំ២០២១ ថ្មីៗនេះមាន៖
-Al-Nassr (អារ៉ាប៊ីសាអ៊ូឌីត) ២-១ Al-Hilal (អារ៉ាប៊ីសាអ៊ូឌីត)
-Ulsan Hyundai (កូរ៉េខាងត្បូង) ១-១ (៤-៥) Pohang Steelers (កូរ៉េខាងត្បូង)
🎥 HIGHLIGHTS | 🇸🇦 Al Nassr 1-2 Al Hilal 🇸🇦
— #ACL2021 (@TheAFCCL) October 20, 2021
Moussa Marega and Salem Al Dawsari strike in either side of the half to send Al Hilal to the #ACLFinal after Anderson Talisca equalised for 10-men Al Nassr! #ACL2021 | #NSRvHIL pic.twitter.com/oAd9PnvD8f
🎥 HIGHLIGHTS | 🇰🇷 Ulsan Hyundai 1-1 (4-5 pens) Pohang Steelers 🇰🇷
— #ACL2021 (@TheAFCCL) October 21, 2021
📺 Re-watch all the action from the dramatic East Coast Derby that secured The Steelers their place in the #ACLFinal
#ACL2021 | #UHDvPOH pic.twitter.com/LDShPmaaxO
សម្រាប់កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ៖
-២៣ វិច្ឆិកា ២០២១ Al-Hilalប៉ះ Pohang Steelers នៅលើទីលានMrsool Park ប្រទេសអារ៉ាប់ប៊ីសាអូឌីត
ពានរង្វាន់ AFC Champion League 2021 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី បែងចែកជា២តំបន់ដោយក្នុងនោះមានតំបន់ភាគខាងលិច (សហព័ន្ធបាល់ទាត់អាស៊ីខាងលិច,សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងនិងសហព័ន្ធបាល់ទាត់អាស៊ីកណ្ដាល) ចំណែកតំបន់មួយទៀតគឺអាស៊ីខាងកើត (សហព័ន្ធបាល់ទាត់អាស៊ីខាងកើត និងសហព័ន្ធបាល់ទាត់អាស៊ាន)។
ពានរង្វាន់ AFC Champion League បង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩៦-៩៧ ហើយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត និងក្រុម Pohang Steelers របស់កូរ៉េខាងត្បូង ឈ្នះជើងឯកបានច្រើនជាងគេគឺចំនួន៣ដងម្នាក់ ខណៈក្រុមUlsan Hyundai ម្ចាស់ជើងឯកឆ្នាំចាស់៕