កំពូលតារាចម្រៀងល្បី Britney Spears បានត្រលប់មករីករាយជាមួយនឹងការលើកកែវស្រាដំបូងក្រោយខកខានអស់រយៈពេល១៣ឆ្នាំ ថែមទាំងមានសំឡេងចម្រៀងអមរបស់តារាចម្រៀងល្បី Madonna កំដរបរិយាកាសថែមទៀត។
រង់ចាំអស់រយៈពេល១៣ឆ្នាំ ទីបំផុតម្ចាស់បទ «Oops!… I Did It Again» អាចវិលមករីករាយនឹងជីវិតធម្មតារបស់ខ្លួនឡើងវិញ ជាពិសេសនោះគឺអាចញ៉ាំស្រាក្រហមបាន។
កាលពីថ្ងៃពុធ តារាចម្រៀង Pop វ័យ ៤០ឆ្នាំ បានបង្ហោះ Instagram របស់ខ្លួនដោយបានបង្ហាញឱ្យអ្នកគាំទ្រមើលឃើញថាខ្លួនបានកាន់កែវស្រាក្រហមជាលើកដំបូងបន្ទាប់ពីខកខានមិនដែលបានប៉ះស្រាសោះអស់រយៈពេល១៣ឆ្នាំ ដោយពន្យល់ពីមូលហេតុអ្វីទើបខ្លួនសប្បាយចិត្តនិងរាំបទចម្រៀងរបស់តារាស្រី Madonna នៅក្នុងវីដេអូដែលខ្លួនបានបង្ហោះថែមទៀត។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលតារាស្រីរូបនេះបានបង្ហោះលើ IG របស់ខ្លួន៖
រូបភាពវីដេអូរាំតាមបទចម្រៀង Madonna របស់ Britney៖