សិល្បៈជាតិ៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះ ភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ស្លៀកឈុតបុរាណខ្មែរដើរកម្សាន្ត និងថតរូបភាពស្អាតនៅមុខប្រាសាទអង្គរវត្តកម្ពុជា។

ការបង្ហាញរបស់ភ្ញៀវទេសចរបរទេសម្នាក់ហាក់ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលរីករាយយ៉ាងខ្លាំងចំពោះការចាប់អារម្មណ៍ និងចូលរួមលើកស្ទួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកបន្ថែមមួយកម្រិតទៀត។​មួយវិញទៀត នេះក៏បានសញ្ញារំលឹកដែរថា កំណើនភ្ញៀវទេចរកំពុងហក់ឡើងខ្លាំង ខណៈកម្ពុជាផ្ទាល់បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តទៅកាន់គ្រប់តំបន់។

គួររំលឹកដែរថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ ចាប់ពីខែមករា មកត្រឹមខែមេសា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួន ២,១១៦,៦០៩ នាក់ កើនឡើង ២២.៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរជាង២,១លាននាក់នោះ ហើយក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ។ បើតាមរបាយការណ៍បានបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ២,១លាននាក់នេះ ភ្ញៀវទេសចរដែលបានមកដល់កម្ពុជាតាមរយៈការហោះហើរមានចំនួន ៨២៤,៩៥៧ នាក់; ផ្លូវគោក ១,២៥២,៥៥៦ នាក់ និងផ្លូវទឹកមានចំនួន ៣៩,០៩៦ នាក់។

Share.