មិនត្រឹមតែអ្នកលេងបណ្ដាញសង្គមមានការមិនពេញចិត្តចំពោះ វីដេអូអប់រំរបស់តារាហ្វេសប៊ុក Mean Gaming សូម្បីជំទាវ ហ៊ុន ស៊ីណាត បុគ្គលល្បីនិងមានឥទ្ធិពលលើបណ្ដាញសង្គមមួយរូបក៏ប្រតិកម្មនឹងវីដេអូនោះដែរដោយសារតែឃ្លីបមួយដែលក្រុមនេះបានថតនិងសម្ដែងមានលាយឡំរូបភាពអាសអាភាសមួយចំនួន។
បច្ចុប្បន្ននេះវីដេអូអប់រំខ្លីកំពុងជាទីពេញនិយមសម្រាប់ Content Creator ផលិតចាក់ផ្សាយលើបណ្ដាញសង្គមព្រោះជាវីដេអូដែលមានចំនួនទស្សនាច្រើន ប៉ុន្តែមានអ្នកបង្កើតវីដេអូមួយចំនួនបានប្រើប្រាស់រូបភាពអាសអាភាស ដែលខុសពីខ្លឹមសារនិងចំណងជើងអប់រំទៅវិញ។
តួយ៉ាងដូចជាវីដេអូខាងលើ ត្រូវបានមហាជនចេញមករិះគន់ចំពោះទង្វើរបស់ក្រុមនេះ រហូតធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត ដែលជារឿយៗតែងតែចេញមកបញ្ចេញមតិយោបល់ជួយ អប់រំនិងកែប្រែចំពោះបញ្ហាសង្គមនានា ក៏មិននៅស្ងៀមដែរ លោកជំទាវបានបញ្ចេញមតិយោបល់ចំពោះករណីនេះថា៖
«ឈប់បានឈប់ទៅក្មួយៗរឿងខ្លីៗរបស់ក្មួយអប់រំផិតក្បត់នឹងមិនល្អទេវប្បធម៌ប្រពៃណីខ្មែរបាត់ទៅៗដោយសារតែក្រុមក្មួយៗនោះឯង។ សូមទោសផងមិនមែនលាបពណ៌ទេតែមើលមុខក្មួយប្រុសនេះមិនមែនខ្មែរទេ ខ្ញុំគិតថាយូនហើយបានមកកូមិនឈប់»
ប្រសាសន៍របស់លោកជំទាវត្រូវបានអ្នកលេងបណ្ដាញសង្គមចូលមកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ព្រោះជាពាក្យពេចន៍មួយជួយដាស់តឿន ក៏ដូចជាព្រមានកុំឱ្យមនុស្សមួយចំនួនយកស្លាកវីដេអូអប់រំ ប៉ុន្តែបែរជាបង្កប់លាយឡំទៅដោយរូបភាពមិនគួរគប្បី ដែលក្លាយជាការបង្ហាញនិងអូសទាញឱ្យយុវជនប្រព្រឹត្តនូវទង្វើមិនសមគួរទៅវិញ៕
ទស្សនាវីដេអូសាច់រឿងនេះខាងក្រោម៖
ទស្សនាវីដេអូ Big News ៖