ចិន – ការកាត់ក្ដីដំបូងរបស់ Kris Wu នៅក្នុងតុលាការ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែប្រុសស្អាតរូបនេះបានឡើងទម្ងន់ជាគំហុកក្រោយជាប់ឃុំឃាំងក្នុងពន្ធនាគារចំនួន៥ខែ។
នៅក្នុងសហគមន៍អ្នកលេងបណ្ដាញសង្គមអនឡាញបានជជែកគ្នាច្រើនពីរូបថតមួយសន្លឹកដែលត្រូវគេអះអាងថាជា Kris Wu ព្រោះកាលពីថ្ងៃទី១៨ ខែមករា ស្រាប់តែមានបែកធ្លាយរូបថតមួយសន្លឹកដែលត្រូវបានម្ចាស់ផុសអះអាងថាជា Kris Wu កំពុងស្ថិតនៅក្នុងតុលាការដើម្បីឆ្លើយបំភ្លឺចំពោះករណីចោទប្ដឹងលើរូបលោកជាលើកដំបូង។
រូបភាពនោះធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល លាយឡំនិងភាន់ច្រឡំផង នៅពេលដែលរូបភាពនោះត្រូវបានចែករំលែកលើបណ្ដាញសង្គម SNS។
យ៉ាងណាមិញរូបដែលត្រូវបានអះអាងថាជា Kris Wu ដែលបង្កភាពភ្ញាក់ផ្អើលដល់មហាជន ដោយសារតែការឡើងទម្ងន់យ៉ាងគំហុក ព្រោះជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះគឺគ្រាន់តែជារូបភាពកាត់ត (Edited) ព្រោះមានអ្នកយករូបភាពដើមរបស់ គ Kris Wu មកផុស ហើយបានបញ្ជាក់ថាការពិតទៅរូបនេះគឺជារូបភាពសម្ភាសន៍ចាស់របស់អតីតសមាជិកក្រុម EXO នោះទេ ដោយកាលណោះរូបរបស់ Kris Wu គឺលោកបានកោរសក់និងមានមុខស្គមតូច មិនមែនមុខមាត់រីកធំប៉ោងដូចក្នុងរូបថតកាត់តនេះនោះឡើយ៕
ប្រភព៖ Lovekpop95
អត្ថបទទាក់ទងនឹង Kris Wu៖
- Kris Wu បដិសេធបញ្ឆោតក្មេងស្រី អនីតិជន ដោយប្រើប្រាស់ការសម្ដែង និង ច្រៀងជាធ្នាក់!
- តារាល្បី Kris Wu ចេញមកច្រានចោលថាគ្មានការល្បួងលួងលោមក្មេងស្រីយកទៅរំលោភ!
- បុកចាប់.ខ្លួនតារាល្បីចិនកណ្ដាលយប់ពីបទសង្ស័យរំលោ.ភញ៉ាំ.ញីនារីរង.គ្រោះ!
- បុរសម្នាក់សារភាពថាខ្លួនបោកប្រាក់ Kris Wu ជាង៧ម៉ឺនដុល្លារ ករណីបង្អកស្រារួចចាប់រំលោភ!
- Kris Wu អាចនឹងត្រូវប្រហារជីវិតឬជាប់គុកអស់មួយជីវិត
- Kris Wu អាចត្រូវកាត់ទោសចាក់ថ្នាំគ្រៀវក្រោយធ្វើបត្យាប័នទៅប្រទេសកាណាដា!
- បែកធ្លាយសារសំឡេងបញ្ជាក់ថា Kris Wu អាចនឹងត្រូវអតីតមិត្តស្រីប្រើល្បិចចោទប្រកាន់ដោយបំពាន!