នារីវ័យក្មេងជាអ្នកគាំទ្រ ម្ចាស់បទ «ទីបំផុត» បានចេញមកបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលខ្លួនបានជួបតារាចម្រៀងសំណព្វចិត្តខ្លួន ព្រមទាំងបានថតរូបជាមួយគ្នាថែមទៀតផង យ៉ាងណាមិញនារីដែលជាអ្នកគាំទ្ររូបនេះបានបង្ហាញក្ដីសោកស្ដាយដែលមិនបានសារភាពពីបេះដូងរបស់ខ្លួនទៅកាន់អាយដល។
នារីរូបស្រស់ខាងលើបានជួបលោក ហេង ពិទូ ដោយចៃដន្យនៅភោជនីយដ្ឋានមួយកន្លែងហើយក៏បានសុំថតរូប ព្រមទាំងជូនផ្កាមួយបាច់ជាអនុស្សាវីយ៍ដល់លោក ហេង ពិទូ ដែលនាងហៅថាជាអាយដលរបស់ខ្លួន បន្ថែមលើនោះ នាងបានសរសេរសំបុត្រតូចមួយបង្ហាញពីទឹកចិត្តឱ្យលោកបានដឹងក្នុងនាមជាអ្នកគាំទ្រម្នាក់ផងដែរ។
សំបុត្រជាភាសាអង់គ្លេសនោះមានអត្ថន័យប្រែសម្រួលជាខេមរៈភាសាដូចតទៅ៖ «ជូនចំពោះលោក ហេង ពិទូ ជាអាយដលរបស់ខ្ញុំ! ខ្ញុំបានក្លាយជាអ្នកគាំទ្រលោកកាលពី ៥ឆ្នាំមុន ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានជួបលោកនៅទីនេះ ផ្កាមួយបាច់នេះខ្ញុំទិញជូនលោក អាយដលរបស់ខ្ញុំ ស្រលាញ់លោកអស់ពីបេះដូង!»
ឆ្លើយតបចំពោះការស្រលាញ់ចូលចិត្តនោះលេង ហេង ពិទូ បានស៊ែរ Post របស់អ្នកអរគុណអមដោយសំនេរខ្លីថា «១លានអរគុណ»។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងលើសពីការឆ្លើយឆ្លងគ្នារវាងអ្នកគាំទ្រនិងអាយដលនោះគឺ ពាក្យសន្ទនារវាងអ្នកគាំទ្ររូបនោះនិងមិត្តភក្ដិរបស់នាង ដែលបានស្ដែងឱ្យឃើញស្រីស្រស់រូបនេះក្រៅពីគាំទ្រលោកហើយ ថែមទាំងលួចប្រតិព័ទ្ធលើតារាចម្រៀងរូបនេះ ដូចជាបទចម្រៀងរបស់កញ្ញា សុខ ពិសី «លើសពីហ្វេនបានអត់?» ដោយក្នុងពាក្យសន្ទនានោះក៏មានចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ត្រង់ចំណុចនាងសារភាពថាខ្លួនស្ដាយក្រោយដែលមិនបានសារភាពស្នេហ៍ឱ្យម្ចាស់បទ «ទីបំផុត» បានដឹង។
«មានសួរអត់ថាលើសពីហ្វេនបានអត់?» «អរពេកភ្លេចសារភាពអស់ៗបាត់ហេីយ»
«ងាយណាមានឱកាសល្អៗចឹង» «ខឹងខ្លួនអែងណាស់មិចមិនមានភាពក្លានហ៊ាន»
«ភាពក្លាហាននៅស្ទើរ»
ទោះបីជាការសន្ទនាខាងលើនិយាយពីការសារភាពស្នេហ៍ក៏ពិតមែន ប៉ុន្តែបើមើលតាមរយៈ Comment ផ្សេងៗដែលនារីជាអ្នកគាំទ្ររូបនេះបានឆ្លើយតប អាចសន្មតបានថាការស្រលាញ់បែបស្រីនិងប្រុសនោះមិនមែនជាការពិតទេ អាចគ្រាន់តែជាការនិយាយលេងសើចចំអន់គ្នារវាងមិត្តភក្ដិជិតស្និទ្ធច្រើនជាង។
ប្រភព៖ Srey Sor Chhan