ព្រឹត្តិការណ៍ដ៍ធំជាងគេនៅតំបន់អឺរ៉ុប UEFA Champions League រដូវកាល ២០២១-២២ វគ្គផ្តាច់ព្រ័ត្ររវាង Real Madrid ជាមួយ Liverpool នឹងត្រូវលេងនៅថ្ងៃ២៩ ខែឧសភា នៅកីឡដ្ឋានជាតិ Stade de France នាទីក្រុងប៉ារីស ប្រទេសបារាំង។
ខណ:តារាចម្រៀងស្រី Camila Cabello (ខាមីឡា ខាប៊េឡូ) ម្ចាស់បទ«Havana»អតីតមិត្តស្រី Shawn Mendes នឹងមានវត្តមានក្នុងពិធីបើកវគ្គផ្តាច់ព្រ័ត្រ UCL ដែលបង្ហាញដោយ Pepsi Global៕