ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសនាំចូលខ្សែការពារថ្មីកម្ពស់ ១.៩៤ម៉ែត្រ កីឡាករ Marko Ivanovic  ជនជាតិម៉ុងតេណេហ្គ្រោ នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

Marko Ivanovic កើតនៅថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ១៩៩៥ (បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ) លេងក្នុងតំណែងខ្សែការពារកណ្តាល។ រូបគេមានបទពិសោធន៏ជាច្រើនក្នុងការលេងបាល់អាជីពនៅអឺរ៉ុប និង លីគកំពូលម៉ាល់ឌីវ មុននឹងផ្លាស់មកកាន់លីគកំពូលកម្ពុជា

មុននាំចូល Marko គិរីវង់សុខសែនជ័យ ក៏បាននាំចូលខ្សែ​បម្រើ​កូនកាត់ខ្មែរ-នូវែលសេឡង់ លឹម អារុណរ៉េយមិន ពីបឹងកេត ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល២០២២ និងប្រកាសចែកផ្លូវជាខ្សែការពារ Suhrob Rakhmonov​ សញ្ជាតិអ៊ូសបេគីស្ថាន, កីឡាករ​ជនជាតិហ្គាណា Ghansah Robert ក្រោយធ្វើមិនសូវបានល្អនៅជុំទី១ នៃលីគកំពូលកម្ពុជា៕

Share.