ម្ចាស់ជើងឯកលីគកំពូលថៃ Thai League 1 ៨សម័យកាល Buriram United បានបញ្ជូនកីឡាករសំខាន់ៗរបស់ខ្លួនចំនួន៣រូប ដើម្បីទៅហ្វឹកហាត់នៅប្រទេសអង់គ្លេសជាមួយក្រុម Leicester City រយៈពេល១ខែ។
កីឡាករទាំង៣រូបមានដូចជា៖
– ខ្សែប្រយុទ្ធ Supachai Chaided វ័យ២៣ឆ្នាំ
– ខ្សែប្រយុទ្ធ Suphanat Mueanta វ័យ១៩ឆ្នាំ
– ខ្សែបម្រើ Ratthanakorn Maikami វ័យ២៤ឆ្នាំ។
គួរដឹងថាកាលពីដើមខែមេសា ឆ្នាំ២០២២ ក្រុមបាល់ទាត់ Buriram United ក្រោមការដឹកនាំរបស់លោក Masatada Ishii បានគ្រងជើងឯកលីគកំពូលរបស់ប្រទេសថៃ Thai League ក្រោយយកឈ្នះក្រុម Nongbua Pitchaya FC ក្នុងលទ្ធផល ៣-០ ធ្វើឲ្យពួកគេដាច់ពិន្ទុក្រុមលេខ២ BG Pathum United រហូតដល់៥ពិន្ទុ។
នេះគឺជាលើកទី៧ហើយដែលក្រុម Buriram United គ្រងជើងឯកលីគកំពូលរបស់ប្រទេសថៃ បន្ទាប់ពីធ្លាប់ឈ្នះចន្លោះឆ្នាំ (២០១១, ២០១៣, ២០១៤, ២០១៥, ២០១៧, ២០១៨ និងចុងក្រោយ ២០២១)៕