នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះក្រុមបាល់ទាត់វិសាខា របស់កម្ពុជា បានត្រឹមខកចិត្តក្រោយចាញ់ Kedah Darul Aman មកពីម៉ាឡេស៊ី ដោយលទ្ធផលយ៉ាងចាស់ដៃ ៥-១ លើទីលានកីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុងខេត្ត Gianyar ដែលជាជំនួបចុងក្រោយពូល G នៃពានរង្វាន់ AFC Cup 2022។
ក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022៖
– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)
– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)
– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)
– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)។
ចំពោះកាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ PSM Makassar Vs Kedah Darul Aman FC
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ Viettel FC Vs Kuala Lumpur City៕