បវរកញ្ញា​ភេទ​ទី​បី​ដ៏​ស្រស់​សោភា​ចំនួន​២​រូប​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​កញ្ញា​ Saifhon (សៃហ្វុន) ​និង​កញ្ញា​ Hani (ហានី) នឹង​ក្លាយ​ជា​បេក្ខនារី​តំណាង​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចំនួន​ពីរ​គឺ​ Miss International Queen 2021 និង Miss Diva International 2021។​

សូមចុចអាន៖ មិន​​​បាន​ជាប់​ Top 21 តែ​​ រ៉េត សារីតា​បាន​ជាប់​ Number… ក្នុង​បេះដូង​អ្នក​គាំទ្រ​!

លោក​ ម៉ែន និមល​រតន៍ (នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM)

យោង​តាម​គណនី​ហ្វេសប៊ុក​ លោក​ ម៉ែន និមល​រតន៍​ ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM បាន​ឱ្យ​ដឹង​ថា កញ្ញា​​ឯក​ចំណាត់​ថ្នាក់​លេខ​១​ ​កម្មវិធី​ Miss Queen Cambodia 2020 កញ្ញា​ Saifhon នឹង​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ថៃ​នៅ​ក្នុង​កម្មវិធី​ Miss International Queen 2021 លើក​ទី​១៦​ ដែល​កម្មវិធី​​ប្រកួត​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ ប៉ាត់តាយ៉ា ​ខេត្ត​ ឈុនបុរី​ ​ព្រះរាជាណាចក្រ​​ថៃ​។

កញ្ញា Saifhon

ខណៈ​កញ្ញា​ Hani រង​ជើង​ឯក​កម្មវិធី​ Miss Queen Cambodia 2020 ត្រូវ​បាន​ជ្រើស​តាំង​ជា​ Miss Diva Cambodia 2021 ហើយ​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ Miss Diva International 2021 នៅ​ក្នុង​ទីក្រុង​សៃហ្គន​ ប្រទេស​វៀតណាម​ ​នា​ខែ​កញ្ញា​​ ខាង​មុខ​នេះ​។

កញ្ញា Hani

គួរ​ដឹង​ផង​ដែរ​ថា​ បេក្ខនារី​ម្ចាស់​ជយលាភី​ Miss International Queen ​ឆ្នាំ​មុន​ ​គឺ​បាន​ទៅ​លើ​បេក្ខនារី​មក​ពី​ប្រទេស​ម៉ិកស៊ិក​ឈ្មោះ​ Valentina Fluchaire។ ឆ្នាំ​នេះ​កម្មវិធី​ Miss International Queen ​2021 ​មាន​ប្រទេស​ចំនួន​១៥ ​រួម​ទាំង​​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។

ចំពោះ​ប្រិយមិត្ត​អ្នក​គាំទ្រ​មាន​ជា​ពាក្យ​ពេចន៍​អ្វី​ជូនពរ​ចំពោះ​កញ្ញា​ដ៏​សោភា​ទាំង​ពីរ​របស់​កម្ពុជា​យើង​ដែរ​ទេ​?

Telegram-Troryorng
Share.