យោងតាមការបញ្ជាក់របស់លោក Blaed Huntly ប្រធានក្លិបបាល់ទាត់ក្លិបសៀមរាបអេហ្វស៊ី បានឲ្យដឹងដូច្នេះថា៖«កាលពីប៉ុន្មានសប្តាហ៍មុន កីឡាករដែលមានទេពកោសល្យវ័យក្មេងរបស់យើង បានរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងពេលការប្រកួតមួយ។ បន្ទាប់ពីពិបាកដើរអស់ជាច្រើនសប្តាហ៍ យើងបានបញ្ជូនគាត់ទៅស្កេនជង្គង់។

បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថាកីឡាករ មឿន ថា បានដាច់សរសៃរជង្គង់ខាងឆ្វេង Medial Cruciate»។

គួរដឹងថាកីឡាករ មឿន ថា ពាក់អាវលេខ១០របស់ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ធំធាត់នៅក្នុងមណ្ឌលកុមារកំព្រា គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើម និងវ័យក្មេងដ៏ល្អបំផុតមួយរូបក្នុងខេត្តសៀមរាប មុនពេលរូបគេត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរនេះ។

បច្ចុប្បន្នគ្រូពេទ្យបានណែនាំឱ្យធ្វើការវះកាត់បានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានការខូចខាតអ្វីទៀត។ ខណ:រយៈពេលនៃការស្តាររបួសឡើងវិញនឹងមានចន្លោះចាប់ពី ៣ ទៅដល់ ៦ ខែ។

ដូច្នេះលោក Blaed Huntly ត្រូវការជំនួយជាខ្លាំង បន្ទាប់ពីបានពិគ្រោះជាមួយគ្រូពេទ្យជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកមានបំណងចង់ជួយជាថវិការផ្សេងៗ ដើម្បីសម្រួលដល់ការព្យាបាល អាចធ្វើការផ្ញើរបានតាមរយ:៖
ABA$ 002236015 (HIM OUTTDOM)
ACLEDA – ទាន់ចិត្ត 086 861304
Name : ហ៊ឹម ឌីសា៕

Share.