យុវជន ស៊ូ មេងហុង កើតនៅថ្ងៃទី ២៧ មិថុនា ២០០៧ តួនាទីជាខ្សែប្រយុទ្ធពាក់អាវលេខ១៣ ក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងនាមជាខ្សែប្រយុទ្ធ ស៊ូ មេងហុង បានទាត់បញ្ចូលទីចំនួន២គ្រាប់គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមជម្រើសជាតិកម្ពុជាឈ្នះជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល៤-២ នៅកីឡដ្ឋាន Sultan Agung Bantul។ ខណ:យុវជនខេត្តកំពតមានចំនួន២រូបជាប់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំ គឺកីឡាករ ស៊ូ មេងហុង និងកីឡាករ សេង ឆាយរ៉ាយុទ្ធ៕
គ្រាប់បាល់ជ័យជម្នះទាំង៤គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ វ៉ា ដាវីដ នៅនាទីទី១ កីឡាករ ស៊ូ ម៉េងហុង នៅនាទីទី១៣ និង៩១ និងកីឡាករ សួន មករា នៅនាទី៧៥។ ចំណែកគ្រាប់បាល២គ្រាប់របស់អូស្រ្តាលី រកបានដោយកីឡាករ Ayman Gulasi នៅនាទី៣០ ដោយបាល់ពិន័យ១១ម៉ែត្រ និងកីឡាករ Max Hately នៅនាទី៨៣៕