ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​​ជម្រុះ​តាម​ពូល​​នា​ពេល​កន្លង​ទៅ ខណៈ​ជើង​ឯក​នឹង​រក​ឃើញ​នៅ​ចុង​ខែ​តុលា នេះ។

ក្រុម​ដែល​ឡើង​​ទៅ​ជុំ​បន្ត​មាន៖
ពូល A៖ លេខ​១ សមាគម​បាល់ទះ​វិសាខា, លេខ​២​រដ្ឋបាលរាជធានី​ភ្នំពេញ
ពូល B៖ លេខ១ ក្លិប​បញ្ជា​ការដ្ឋាន​អង្គរក្ស, លេខ២ ក្លិប​បាល់ទះ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ
ពូល C៖ លេខ១ រដ្ឋបាល​ខេត្ត​​ព្រះសីហនុ, លេខ២ កងពលធំអន្តរាគមន៍លេខ៣
ពូល D៖ លេខ​១ សមាគម​កីឡា​បាល់ទះ​ក្រសួង​មហាផ្ទៃ, ក្លិប​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង

តាម​គម្រោង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​នឹង​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ)។ ការ​ប្រកួត​ទាំង​អស់​នេះ​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រង ផង​ដែរ។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖
–​ក្រុម​ជើងឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
–លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–លេខ៤៖ ថវិកា ២ពាន់ដុល្លារ

Share.