Darren Wang (Wang Talu) តារាសម្ដែងតៃវ៉ាន់ ដែលកំពុងតែធ្វើការងារសម្ដែងយ៉ាងសកម្មនៅប្រទេសចិន អាចចាត់ទុកបានគឺជាអ្នកគាំទ្រដ៏ស្មោះត្រង់និងស្មោះស្ម័គ្ររបស់ Lisa Blackpink តាំងពីដើមមិនប្រែប្រួល ព្រោះនៅក្នុងកម្មវិធីសម្ភាសន៍មួយដែលមានការចូលរួមពីនារីៗជា ច្រើនរូបដើម្បីសាកល្បងពណ៌ក្រែមលាបមាត់ ដោយក្នុងនោះមាននារីម្នាក់បានសាកក្រែមពណ៌ផ្កាឈូក Barbie ដែលខណៈនោះ Wang Talu បានហៅពណ៌នោះថាក្រែមមាត់ពណ៌ Lisa។
ពាក្យហៅពណ៌ក្រែមលាបមាត់របស់ Darren Wang បានធ្វើឱ្យអ្នកទស្សនាស្រែកហោរគ្រប់ៗគ្នាព្រោះតែមិននឹកស្មានថាអ្នកកំលោះរូបនេះជាហ្វេនដ៏របស់ Idol កូរ៉េខ្លាំងដល់ថ្នាក់ហៅក្រែមលាបមាត់ថាជាពណ៌របស់ Lisa។
Wang Talu តួឯកប្រុសពីរឿងភាគចិន The Wolf គឺជាតារាមួយរូបដែលបើកចំហរជាសាធារណៈតាំងពីដំបូងមកម្ល៉េះថា រូបលោកគឺជាអ្នកគាំទ្រដ៏របស់ Lisa យ៉ាងពេញទំហឹង ព្រមទាំងធ្លាប់និយាយថា Lisa គឺជានារីក្នុងសុបិន ឬ ជានារីក្នុងឧត្តមគតិរបស់លោកថែមទៀតផង៕