ប្រិយមិត្តទូទាំងពិភពលោកកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ World Cup 2022 ក្នុងវគ្គជំនួប៨ក្រុមចុងក្រោយ ពេលនេះបានរកឃើញហើយ ក្រោយពេលបញ្ជប់ការប្រកូតនៅយប់មិញនេះ។

ការទទួលបានជ័យជម្នះដូចគ្នានៅវគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមជម្រើសជាតិទាំង៨ក្រុមបានរកឃើញ បន្ទាប់ពីក្រុមជម្រើសជាតិម៉ារ៉ុក ឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយប្រកួតស្មើគ្នា ០-០ និងបញ្ចប់ការកាត់សេចក្ដីត្រឹមប៉េណាល់ទី ៣-១ និងក្រុមជម្រើសជាតិ ព័រទុហ្គាល់ បានយកឈ្នះក្រុមជម្រើសជាតិស្វីស ក្នុងលទ្ធផល ៦-១។

កាលវិភាគរបស់ជំនួបក្រុមទាំង៨ ចុងក្រោយ៖

  • ជម្រើសជាតិហូលឡង់ នឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ២:០០នាទី រំលងអធ្រាត្រ នៅកីឡដ្ឋាន Lusail Stadium ។
  • ក្រុមជម្រើសជាតិក្រូអាត នឹង​ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន Education City Stadium ។
  • ក្រុមជម្រើសជាតិអង់គ្លេស នឹង​ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិបារាំង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ២:០០នាទី រំលងអធ្រាត្រ នៅកីឡដ្ឋាន AI-Bayt Stadium។
  • ក្រុមជម្រើសជាតិម៉ារ៉ុក នឹងត្រូវ​ប៉ះគ្នាជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:០០នាទីរំលងអធ្រាត្រ នៅកីឡដ្ឋាន AI-Thumama Stadium ។

World Cup គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំដែលកើតឡើងរៀងរាល់ ៤ឆ្នាំ។ សម្រាប់ព្រឹត្តិការណ៍ FIFA Word Cup 2022 នៅប្រទេសកាតា បានធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងបញ្ជប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២៕

Share.