អ្នកលេងបណ្ដាញសង្គម មួយចំនួនដែលជាអ្នកតាមដានសាច់រឿងទំនាស់ស្នេហារវាងលោក អេដវីន ជាតារាសម្ដែងនិងអ្នកមេម៉ាយកូនពីរ សុទ្ធ បញ្ចកា បានចេញមកបង្ហាញភស្ដុតាងគួរឱ្យចាប់អារម្មណ៍មួយដែលអាចសន្មត់បានថាកញ្ញា រ៉ូស និង លោកអេដវីន ពិតជាមានសម្ព័ន្ធភាពផ្លូវកាយជ្រាលជ្រៅមែន។
កាលពី១៧ ម៉ោងមុន ពោលគឺនៅថ្ងៃពុធ ម្សិលមិញនេះ អ្នកនាង សុទ្ធ បញ្ចកា បាន Share បន្ត Status កញ្ញា រ៉ូស ដែលចេញមកសរសេររៀបរាប់ថា «ចង់បំផ្លាញកិត្តិយសខ្ញុំដល់ណា? អ្នកណាសាងអ៊ីបាននឹង! ស្ដាយណាស់ដែលរាប់មនុស្សខុស» ដោយភាគីអ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់បែបតបតទៅបែបឌឺដង ព្រមទាំងគំរាមទៀតថានឹងបញ្ចេញសំឡេង តែអ្នកនាងនៅមិនទាន់រករឿងឥឡូវនេះទេ ព្រោះអ្នកនាងកំពុងដំណើរការចាត់ការខាងប្រុសសិន (សំដៅដល់លោក អេដវីន)។
ងាកមកកាន់អ្នកលេងបណ្ដាញសង្គម ដែលតាមដានសាច់រឿងបែបស៊ីជម្រៅ បានចេញមកបង្ហាញភស្តុតាងមួយ ដែលអាចសន្មតបានថាលោក អេដវីន និង រ៉ូសពិតជាបានស៊ីចុកគ្នារួចរាល់មែន ដោយភស្ដុតាងនោះគ្មានអ្វីក្រៅពី កំរាល ពូកខ្នើយ ដែលដកស្រងចេញពីវីដេអូខ្លីប៉ុន្មានវិនាទី ដែលអ្នកនាង សុទ្ធ បញ្ចកា ជាអ្នកទម្លាយហើយដាក់ការចោទប្រកាន់នាពេលកន្លងមក ជាមួយនឹងកំរាល ពូកខ្នើយ របស់កញ្ញា រ៉ូស ដែលកញ្ញា បានបង្ហោះជាវីដេអូក្នុងបទចម្រៀង គឺពិតជាស្រដៀងគ្នាខ្លាំង រហូតមានការយករូបភាពចេញពីវីដេអូទាំងពីរមកប្រៀបធៀបគ្នាថែមទៀតផង។
យ៉ាងណាមិញការលើកឡើងខាងលើនេះ គឺគ្រាន់តែជាការលើកឡើងពីមជ្ឈដ្ឋានមហាជន មួយចំនួនតូចប៉ុណ្ណោះ នៅមិនអាចសន្មតបានថាជាការពិតនោះទេ មួយវិញទៀតសាមីខ្លួនកញ្ញា រ៉ូស នៅតែធ្វើការប្រកែកដាច់អហង្ការ ដដែលពីទំនាក់ទំនងស៊ីជម្រៅរបស់ កញ្ញា និង អេដវីន ទោះបីមានការចោទប្រកាន់ជាបន្តបន្ទាប់ពីអ្នកនាង សុទ្ធ បញ្ចកា និងមិត្តភក្ដិរបស់អ្នកនាងរឿងទម្លាយសំឡេង (Voice) ឆ្លើយឆ្លងគ្នាយ៉ាងណាក្ដី៕