តារាចម្រៀងកូនកាត់ថៃ-ប៊ែលហ្សិក កញ្ញា វី វីអូឡែត (Violette Wautier) បានចេញមកប្រកាសធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃក្រោយបានទៅច្រៀងនៅក្លិបកម្សាន្តមួយកន្លែងមានអ្នកកើតជំងឺកូវីដ-១៩បានទៅចូលរួមដែរតែការធ្វើតេស្តសំណាកលើកទីមួយលទ្ធផលអវិជ្ជមាន។
![](https://troryorng.com/wp-content/uploads/2021/04/photo_2021-04-05_11-47-06.jpg)
កាលពីល្ងាចថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ម្សិលមិញនេះតារាចម្រៀងម្ចាស់បទ «I don’t Smoke» បានចេញមកប្រកាសនៅលើ Instagram ផ្ទាល់ខ្លួនថាកញ្ញាកំពុងតែធ្វើចត្តាឡីស័កព្រោះកាលពីថ្ងៃទី២៦ខែមីនាកន្លងទៅកញ្ញាបានធ្វើដំណើរទៅច្រៀងនៅក្លិបកម្សាន្ត Magenta នៅខេត្តខនកេនហើយមានអ្នកកើតជំងឺកូវីដ-១៩ ចូលរួមទស្សនាដែរ។
![](https://troryorng.com/wp-content/uploads/2021/04/test-violette-1024x629.jpg)
គួរបញ្ជាក់ដែរថា កញ្ញា Violette Wautier ទោះជាលទ្ធផលតេស្តសំណាកលើកទីមួយអវិជ្ជមានក្ដីកញ្ញានឹងនៅតែបន្តចត្តាឡីស័ករហូតដល់ថ្ងៃទី១០ខែមេសាហើយធ្វើតេស្តជាលើកទីពីរទើបអាចឈប់ធ្វើចត្តាឡីស័ក៕
ប្រភព៖ ThaiPBS
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)