ប្រកួតបើកឆាក ក្រុម Burn X Flash កម្ពុជាចាញ់ក្រុម Facon E-Sports របស់មីយ៉ាន់ម៉ាក្នុងវគ្កជម្រុះក្នុងពូលព្រឹត្តិការណ៍ M4 World Championship កាលពីម្សិលមិញ។
ការប្រកួតជម្រុះក្នុងពូលគឺជាដំណាក់កាលវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១ ដល់ទី៤ និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែមករា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍អន្តរជាតិនេះមានក្រុមកីឡាករ E-Sports ចំនួន១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួម និងត្រូវបានបែងចែកជា៤ពូល ហើយក្នុង១ពូលមាន៤ក្រុម។ សម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុម Blacklist International របស់ហ្វីលីពីនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់។
ក្រុមកម្ពុជាស្ថិតនៅក្នុងពូល A រួមមាន៖
- Blacklist International (ហ្វីលីពីន)
- Burn X Flash (កម្ពុជា)
- Falcon Esports (មីយ៉ាន់ម៉ា)
- Incendio Supremacy (តួកគី)
ប្រកួតបន្ទាប់ក្រុមកម្ពុជា នឹងត្រូវជួបក្រុមការពារតំណែងជើងឯក Blacklist International នៅថ្ងៃទី៣ ខែមករា វេលាម៉ោង ៥:០០នាទីល្ងាច។
ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕