ក្រុមបាល់ទាត់ Tottenham Hotspur F.C. ក្រោមការដឹកនាំរបស់លោក Igor Tudor បានរងបរាជ័យ ក្រោមថ្វីជើង AT Madrid ក្នុងលទ្ធផល ៥-២ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីយប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

នេះគឺជាការចាញ់៦ប្រកួតជាប់ៗគ្នាគ្រប់កម្មវិធីប្រកួតទាំងអស់ជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តក្លិប៖
- ចាញ់ ០-២ ទល់នឹង MAN UNITED
- ចាញ់ ១-២ ទល់នឹង NEWCASTLE
- ចាញ់ ១-៤ ទល់នឹង ARSENAL
- ចាញ់ ១-២ ទល់នឹង FULHAM
- ចាញ់ ១-៣ ទល់នឹង CRYSTAL PALACE
- ចាញ់ ១-៥ ទល់នឹង ATLETICO MADRID
តារាងចំណាត់ថ្នាក់នៅ Premier Leauge ក្រុមបាល់ទាត់ Spurs ស្ថិតនៅលេខ១៦ ក្បែរតំបន់កាត់ចោល ក្រោយឆ្លងកាត់២៩ប្រកួត មានត្រឹម២៩ពិន្ទុប៉ុណ្ណោះ៕


