ការប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី វគ្គសន្សំពិន្ទុតាមពូលបានឈានចូលដល់ថ្ងៃទី៣ហើយ ដោយក្រុមកម្ពុជានឹងជួបក្រុម Incendio Supremacy របស់តួកគី និងក្រុមការពារតំណែងជើងឯកឆ្នាំចាស់គឺ Blacklist International របស់ហ្វីលីពីន។
ឆ្លងកាត់ការប្រកួតថ្ងៃទី១នៃវគ្គប្រកួតជម្រុះតាមពូលក្រុម Burn X Flash កម្ពុជាធ្វើមិនបានល្អចាញ់ក្រុម Facon E-Sports របស់មីយ៉ាន់ម៉ាក្នុងវគ្កជម្រុះក្នុងពូលថ្ងៃទី១។ នៅការប្រកួតថ្ងៃនេះក្រុម Burn X Flash នឹងត្រូវជួបក្រុម Incendio Supremacy របស់តួកគី នៅម៉ោង ៣:០០នាទីរសៀល និងបន្តជួបក្រុមខ្លាំង Blacklist International របស់ហ្វីលីពីន នៅម៉ោង ៥:០០នាទីល្ងាច។
ការប្រកួតនៅថ្ងៃនេះក៏មានការប្រកួត៤គូរផ្សេងទៀត ដែលចាប់ផ្ដើមពីម៉ោង ២:នាទីរសៀលតទៅ រហូតដល់ម៉ោង ៧:នាទីយប់។ សម្រាប់ការ Live ប្រកួតនេះអាចធ្វើការទស្សនាតាមរយ:ផេក MPL Cambodia ជាខេមរភាសា។
សូមបញ្ជាក់ថា ការប្រកួតជម្រុះក្នុងពូលគឺជាដំណាក់កាលវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១ ដល់ទី៤ ដើម្បីជ្រើសរើសយកក្រុមលេខ១ លេខ២ ក្នុងពូលដើម្បីឡើងទៅ Upper Bracket (ចាញ់ធ្លាក់មក Lower Bracket) ក្រុមលេខ៣ លេខ៤ ក្នុងពូលនិងធ្លាក់មក Lower Bracket (វគ្គចាញ់ធ្លាក់ ឈ្នះវគ្គបន្ត) ចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែមករា ឆ្នាំ២០២៣។
សម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុម Blacklist International របស់ហ្វីលីពីនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់។
ក្រុមកម្ពុជាស្ថិតនៅក្នុងពូល A រួមមាន៖
- Blacklist International (ហ្វីលីពីន)
- Burn X Flash (កម្ពុជា)
- Falcon Esports (មីយ៉ាន់ម៉ា)
- Incendio Supremacy (តួកគី)
ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មានក្រុមកីឡាករ E-Sports ចំនួន១៦ក្រុមមកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួម ដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕