ការប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកួតជម្រុះតាមបូលរួចហើយក្រោយឆ្លងកាត់រយ:ពេល៤ថ្ងៃ និងបានរកឃើញក្រុមដែលត្រូវឡើងទៅវគ្គ Upper Bracket និងក្រុមដែលត្រូវធ្លាក់មកវគ្គ Lower Bracket។
ដោយឆ្លងកាត់៣ប្រកួតកន្លងមកក្រុមតំណងកម្ពុជា Burn X Flash ធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតស្ថិតនៅវគ្គ Lower Bracket ដោយត្រូវជួបជាមួយក្រុម The Valley អាមេរិកខាងជើង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
ក្រុមត្រូវប្រកួតនៅវគ្គ Upper Bracket មាន៖
- Falcon E-Sports ជួបជាមួយ ONIC E-Sports ប្រកួតនៅថ្ងៃទី៧ ខែមករា
- ECHO Philippine ជួបជាមួយ Team HAQ ប្រកួតនៅថ្ងៃទី៧ ខែមករា
- TODAK ជួបជាមួយ RRQ Hoshi ប្រកួតនៅថ្ងៃទី៨ ខែមករា
- RRQ Akira ជួបជាមួយ Black list International ប្រកួតនៅថ្ងៃទី៨ ខែមករា
លក្ខណ្ឌនៃការប្រកួតនៅក្នុងវគ្គនេះក្រុមដែលឈ្នះនឹងត្រូវបន្តទៅកាន់ជុំបន្ទាប់ក្នុងវគ្គ Upper Bracket ហើយក្រុមដែលចាញ់នឹងត្រូវធ្លាក់មកវគ្គវគ្គ Lower Bracket ប្រកួតនៅជុំបន្ទាប់ជាមួយក្រុមដែលឈ្នះក្នុងវគ្គ Lower Bracket នេះ។
ក្រុមត្រូវប្រកួតនៅវគ្គ Lower Bracket ប្រកួតនៅថ្ងៃទី៩ ខែមករា មាន៖
- RSG Singapore ជួបជាមួយ S11 Gaming Argentina
- Incendio Supermacy ជួបជាមួយ MHD E-Sports
- The Valley ជួបជាមួយ Burn x Team Flash
- Malvinas Gaming ជួបជាមួយ Occupy Thrones
លក្ខណ្ឌនៃការប្រកួតនៅក្នុងវគ្គនេះក្រុមដែលឈ្នះនឹងត្រូវបន្តទៅកាន់ជុំបន្ទាប់ក្នុងវគ្គ Lower Bracket ជួបក្រុមដែលធ្លាប់មកពីវគ្គ Upper Bracket ហើយក្រុមដែលចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ក្រុម Burn X Team Flash បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នឹងតំណាងកម្ពុជាចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕