ការប្រកួតកីឡា អេឡិចត្រនិកជើងឯកពិភពលោក World Championship ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំបានឈានដល់រដូវកាលទី៤ហើយ ដែលកំពុងធ្វើការប្រកួតនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship ឆ្នាំនេះមានក្រុមកីឡាករ E-Sports ចំនួន១៦ក្រុមមកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួមដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។
ប្រាក់រង្វាន់ការប្រកួត M4 World Championship តាមចំណាត់ថ្នាក់មានដូចខាងក្រោម៖
- ចំណាត់ថ្នាក់លេខ១ ជើងឯក ទទួលបានពានមួយ និងប្រាក់រង្វាន់ ៣០០ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ២ ជើងឯករង ទទួលបានប្រាក់រង្វាន់ ១២០ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ៨០ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ ៥៥ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ៥ ដក់លេខ៦ ទទួលបានប្រាក់រង្វាន់ ៤០ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ៧ ដក់លេខ៨ ទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ៩ ដក់លេខ១២ ទទួលបានប្រាក់រង្វាន់ ១៥ ០០០ដុល្លារអាមេរិក
- ចំណាត់ថ្នាក់លេខ១៣ ដក់លេខ១៦ ទទួលបានប្រាក់រង្វាន់ ១០ ០០០ដុល្លារអាមេរិក
សម្រាប់ប្រាក់រង្វាន់សរុបព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក World Championship ទាំង៣រដូវកាលកន្លងមក៖
- រដូវកាលទី១ M1 World Championship ប្រាក់រង្វាន់សរុបចំនួន២៥ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
- រដូវកាលទី២ M2 World Championship ប្រាក់រង្វាន់សរុបចំនួន៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១២ក្រុមចូលរួម
- រដូវកាលទី៣ M3 World Championship ប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
ក្រុមចូលរួមប្រកួត M4 World Championship
គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ Burn X Flash គឺជាក្រុមតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួម៕