ការប្រកួតកីឡា អេឡិចត្រនិកជើងឯកពិភពលោក M4 World Championship រកឃើញក្រុមដែលត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុម Black list International ហ្វីលីពីន ជួបក្រុម ECHO Philippine ហ្វីលីពីន ដោយធ្វើការប្រកួតចំនួន៧ ហ្គេម ចាប់ពីម៉ោង៥:០០នាទីល្ងាចនេះតទៅ នៅលើផេក MPL Cambodia

ក្រុម Black list International ហ្វីលីពីន ធ្លាប់បានចូលរួមក្នុងព្រឹត្តិកាណ៍នេះ២លើមកហើយគឺ M3 ទទួលបានចំណាត់ថ្នាក់លេខ១ និង M4។ ខណ:ក្រុម ECHO Philippine ហ្វីលីពីន នេះគឺជាលើកទី១ ដែលបានចូលរូមក្នុងព្រឹត្តិការណ៍នេះ។
តារាងការប្រកួតកន្លងមក៖

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship ឆ្នាំនេះមានក្រុមកីឡាករ E-Sports ចំនួន១៦ក្រុមមកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួមដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ Burn X Flash គឺជាក្រុមតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួម៕

Share.