ក្រុម ECHO Philippine ហ្វីលីពីន យកឈ្នះក្រុមជើងឯកឆ្នាំចាស់ក្រុម Black list International ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក ដោយមិនឲ្យតដៃរួចក្នុងលទ្ធផល ៤-០ (ប្រកួត៧ហ្គេម) គ្រងតំណែងជើងឯក M4 World Championship នៅប្រទេសឥណ្ឌូណេស៊ី។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍នេះក្រុមទាំងពីរបានទម្លាក់ក្រុមខ្លាំងជាច្រើននៅវគ្គ Upper Bracket ដូចជា៖
- ក្រុម ECHO Philippine ឈ្នះក្រុម Team HAQ ក្នុងលទ្ធផល ៣-២ ឈ្នះក្រុម ONIC E-Sports ក្នុងលទ្ធផល ៣-១ ចាញ់ក្រុម Black list International ក្នុងលទ្ធផល ៣-២ ធ្លាក់មកវគ្គ Lower Bracket ទម្លាក់ក្រុម RRQ Hoshi ក្នុងលទ្ធផល ៣-១ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
- ក្រុម Black list International ឈ្នះក្រុម RRQ Akira ក្នុងលទ្ធផល ៣-១ ទម្លាក់ក្រុម RRQ Hoshi និងក្រុម ECHO Philippine មកវគ្គ Lower Bracket ក្នុងលទ្ធផល ៣-២ ឡើងវគ្គផ្ដាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship ឆ្នាំនេះមានក្រុមកីឡាករ E-Sports ចំនួន១៦ក្រុមមកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួមដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។
ប្រាក់រង្វាន់ការប្រកួត M4 World Championship តាមចំណាត់ថ្នាក់មានដូចខាងក្រោម៖
- ក្រុម ECHO Philippineលេខ១ ជើងឯកទទួលបានពានមួយ និងប្រាក់រង្វាន់ ៣០០ ០០០ដុល្លារអាមេរិក
- ក្រុម Black list International លេខ២ ជើងឯករង ទទួលបានប្រាក់រង្វាន់ ១២០ ០០០ដុល្លារអាមេរិក
- ក្រុម RRQ Hoshi លេខ៣ ទទួលបានប្រាក់រង្វាន់ ៨០ ០០០ដុល្លារអាមេរិក
- ក្រុម ONIC E-Sports លេខ៤ ទទួលបានប្រាក់រង្វាន់ ៥៥ ០០០ដុល្លារអាមេរិក
- ក្រុម Falcon E-Sports លេខ៥ និង The Vallay លេខ៦ ទទួលបានប្រាក់រង្វាន់ ៤០ ០០០ដុល្លារអាមេរិក
- ក្រុម Incendio Supremacy លេខ៧ និង RRQ Arkira លេខ៨ ទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារអាមេរិក
- ក្រុម S11 Gaming Agentinaលេខ៩, Team HAQ លេខ១០, TODAK លេខ១១, Occupy Thrones លេខ១២ ទទួលបានប្រាក់រង្វាន់ ១៥ ០០០ដុល្លារអាមេរិក
- ក្រុម RSG Singaporeលេខ១៣,MDH លេខ១៤, Burn X Flash លេខ១៥, Malvinas Gamingលេខ១៦ ទទួលបានប្រាក់រង្វាន់ ១០ ០០០ដុល្លារអាមេរិក៕