ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship 2022 ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាលើកទី៤ហើយ។ ក្រុម ECHO Philippine ហ្វីលីពីន ជាក្រុមជើងឯកឆ្នាំនេះ បន្ទាប់ពីបានយកឈ្នះក្រុមជើងឯកឆ្នាំចាស់ក្រុម Black list International ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រដោយមិនឲ្យតដៃរួចក្នុងលទ្ធផល ៤-០ (ប្រកួត៧ហ្គេម)។
ខាងក្រោមនេះជាក្រុមជើងឯងទាំង ៤រដូវកាលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M Series World Championship៖
- លើកទី១ M1 World Championship ក្រុម EVOS Legends (ឥណ្ឌូណេស៊ី) ជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ៨ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
- លើកទី២ M2 World Championship ក្រុម Bren E-Sports (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ១៤ម៉ឺនដុល្លារអាមេរិក មានចំនួន១២ក្រុមចូលរួម
- លើកទី៣ M3 World Championship ក្រុម Blacklist International (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
- លើកទី៤ M4 World Championship ក្រុម ECHO (ហ្វីលីពីន) ជើងឯកទទួលបាន ប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក លើកទី៤ដ៏ធំប្រចាំឆ្នាំនេះ រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ឆ្នាំនេះមានក្រុមកីឡាករ E-Sports ចំនួន១៦ក្រុមមកពីប្រទេសផ្សេងៗទូទាំពិភពលោកចូលរួមដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕