ការប្រកួត M Series World Championship ដែលអ្នកទាំងអស់គ្នាបានស្គាល់ថាជាការប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភពលោកទើបបានបញ្ចប់សម្រាប់រដូវកាលទី៤ ដែលជាព្រឹត្តិការណ៍រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ខណ:ព្រឹត្តិការណ៍ M5 World Championship 2023 នឹងធ្វើឡើងនៅប្រទេសហ្វីលីពីនជាលើកដំបូង។ ដូចអ្នកទាំងអស់គ្នាដឹងហើយថាហ្វីលីពីនគឺជាប្រទេសដែលមានក្រុមខ្លាំងជាងគេនៅក្នុងតំបន់ ហើយសម្រាប់រដូវកាលឆ្នាំ២០២៣នេះ នឹងដល់ពេលដែលត្រូវការពារតំណែងជើងឯកនៅក្នុងប្រទេសរបស់ខ្លួនម្ដង។
ប្រទេសដែលបានរៀបចំព្រឹត្តិការណ៍ M Series World Championship កន្លងមក៖
- លើកទី១ M1 World Championship 2019 នៅប្រទេសម៉ាឡេស៊ី ក្រុម EVOS Legends (ឥណ្ឌូណេស៊ី) ជើងឯក
- លើកទី២ M2 World Championship 2020 នៅប្រទេសសិង្ហបុរី ក្រុម Bren E-Sports (ហ្វីលីពីន) ជើងឯក
- លើកទី៣ M3 World Championship 2021នៅប្រទេសសិង្ហបុរី ក្រុម Blacklist International (ហ្វីលីពីន) ជើងឯក
- លើកទី៤ M4 World Championship 2022នៅប្រទេសឥណ្ឌូណេស៊ី ក្រុម ECHO (ហ្វីលីពីន) ជើងឯក
គួរបញ្ជាក់ថា ការប្រកួតកម្មវិធី M4 World Championship នៅប្រទេសឥណ្ឌូណេស៊ី ដែលក្រុម Echo Philippine គ្រងជើងឯកបន្ទាប់ពីបានយកឈ្នះក្រុមជើងឯកឆ្នាំចាស់ក្រុម Black list International ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រដោយមិនឲ្យតដៃរួចក្នុងលទ្ធផល ៤-០ (ប្រកួត៧ហ្គេម) ទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារ៕