សារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុង សេអ៊ូល បានរាយការណ៍ដោយដកស្រង់សេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលថា អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឲ្យបិទទីក្រុងរយៈពេល ៥ថ្ងៃ ដោយសារតែការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម ដែលមិនមានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TRT World នាថ្ងៃ ពុធ ទី ២៥ ខែ មករា ឆ្នាំ ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28040831/1_5929347.jpg)
កាលពីថ្ងៃ អង្គារ គេហទំព័រព័ត៌មានមួយបានរាយការណ៍ថា អ្នករស់នៅក្នុងទីក្រុង ព្យុងយ៉ាង ទំនងជាកំពុងទិញទំនិញស្ដុកទុកក្នុងការប្រមើលមើលពីវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាល ខណៈមិនច្បាស់ថា តើតំបន់ផ្សេងទៀតនៃប្រទេសត្រូវបានបិទឬអត់។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28040830/fbbd9fdac653d1b039948d4ad9c6b5e6324efada-16x9-x0y0w1280h720.jpg)
ប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ការផ្ទុះឡើងដំបូងនៃករណីឆ្លងជំងឺ កូវីដ១៩ របស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្ដែនៅខែ សីហា ឆ្នាំ២០២២ កូរ៉េខាងជើងបានប្រកាសជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28040829/a6fcfab4c95eb71b8376d5a04b0c0dd88b4b2c0b.webp)
សូមជម្រាបថា កូរ៉េខាងជើងត្រូវបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ ប្រហែលជា ៤.៧៧លាននាក់ នៅក្នុងចំណោមប្រជាជនសរុបចំនួន ២៥លាននាក់ ប៉ុន្ដែទីក្រុង ព្យុងយ៉ាង បានបញ្ឈប់ការរាយការណ៍ពីករណីឆ្លង និង ស្លាប់ដោយសារជំងឺកូវីដ១៩ តាំងពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ មកម្ល៉េះ៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)